06/11/2017 09:44 GMT+7 Email Print Like 0

អគ្គលេខាធិការនៃបណ្តាញការងារអាស៊ី - ប៉ាស៊ីហ្វិកបានទៅទស្សនកិច្ចនៅវៀតណាម

នារសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស ប្រធានគណៈកម្មាធិការជាតិ វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) 2017 លោក Pham Binh Minh បានជួបសន្ទនាជាមួយអគ្គលេខាធិការនៃបណ្តាញការងារអាស៊ី - ប៉ាស៊ីហ្វិក លោក Shoya Yoshida ក្នុងឱកាសមកវៀតណាម ប្រគល់ជូនសេចក្ដីប្រកាសនៃបណ្តាញការងារអាស៊ី - ប៉ាស៊ីហ្វិកសំ​រាប់​វៀត​ណាម​ នៅកិច្ចប្រជុំជាន់ខ្ពស់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC)   នៅឆ្នាំ 2017 ។

ឧបនាយករដ្ឋមន្ត្រីវៀតណាម Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាញការងារអាស៊ី-ប៉ាស៊ីហ្វិកក្នុងការគាំទ្រជួយឧបត្ថម្ភកម្មករនៅក្នុងតំបន់។ ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh បានសង្កត់ធ្ងន់ថា៖ អាទិភាពមួយក្នុងចំណោមអាទិភាពទាំង៤ របស់ ឆ្នាំ APEC Vietnam 2017 គឺដើម្បីជំរុញ​កំ​ណើនសេដ្ឋកិច្ចនិរន្តរភាព។ សប្តាហ៍ក្រោយថ្នាក់ដឹកនាំសេដ្ឋកិច្ចរបស់ APEC បានជួបប្រជុំគ្នានៅដា​ណាំង​ (ភាគកណ្ដាលវៀតណាម) ដើម្បីពិភាក្សាពីវិធានការនានាសំដៅជំរុញសន្ទុះថ្មីសម្រាប់កំណើនសេដ្ឋកិច្ចថ្នាក់តំ​បន់និងតភ្ជាប់ជាមួយខឿនសេដ្ឋកិច្ចនានាក្នុងតំបន់៕

តាម VOV5- វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ