14/12/2016 10:05 GMT+7 Email Print Like 0

អគ្គលេខាធិការថ្មីលោក Antonio Guterres សន្យាកែទម្រង់អ.ស.ប


អគ្គលេខាធិការជំនាន់ទី៩របស់អ.ស.បលោក Antonio Guterres (រូបថត៖ AFP/TTXVN)

នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ អតីតនាយករដ្ឋមន្រ្តីព័រទុយហ្គាល់លោក Antonio Guterres បានអញ្ជើញធ្វើសច្ចាប្រណិធាន​ទទួលតំណែងជាអគ្គលេខាធិការជំនាន់ទី៩របស់អ.ស.ប។ថ្លែងមតិនៅទីនេះ លោក Antonio Guterres សន្យាថា នឹងអនុវត្តន៍កំណែទម្រង់ដើម្បីធានាឲ្យអ.ស.បអាចធ្វើសកម្មភាពយ៉ាងលឿន មានប្រសិទ្ធភាព​និងមានទិន្នផល។លោក Guterres ត្រូវបានចាត់ទុកថា នឹងជួបការលំបាកសាកល្បងមិនតិចតួចក្នុង​អាណត្តិរបស់ខ្លួន។ លោកត្រូវស្វែងរកការមូលមតិគ្នានៅកំរិតជាក់លាក់មួយនៅក្រុមប្រឹក្សាសន្តិសុខអំពីវិធានការដោះស្រាយសង្គ្រាមស៊ីវិលក្នុងអំឡុង៦ឆ្នាំកន្លងមកនៅស៊ីរី ស្វែងរកដំណោះស្រាយ ចំពោះកម្មវិធី នុយក្លេអ៊ែររបស់ស.ស.បកូរ៉េ ដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ បរិស្ថាន ជនចំណាកស្រុកនិងត្រួតពិនិត្យព្រំដែន។ 

នាថ្ងៃដដែលមហាសន្និបាតអ.ស.បបានរៀបចំពិធីដឹងគុណចំពោះអតីតអគ្គលេខាធិការអ.ស.បលោក Ban Ki-moon ដោយសារតែបានបម្រើមនុស្សលោកមិនចេះនឿយហត់ក្នុងអំឡុងទសវត្សកន្លងទៅ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ