29/11/2017 10:35 GMT+7 Email Print Like 0

អគ្គលេខាគណៈបក្សការងារម៉ិកស៊ិកវាយតំលៃខ្ពស់ចំពោះបុព្វហេតុកសាងនិង​អភិវឌ្ឍន៍​របស់​វៀត​ណាម​


 អគ្គលេខាគណៈបក្សការងារម៉ិកស៊ិក (PT) លោក Alberto Anaya Gutierez ឆ្លើយសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំម៉ិកស៊ិក (រូបថត៖ TTXVN) 

អគ្គលេខាគណៈបក្សការងារម៉ិក​ស៊ិក (PT) លោក Alberto Anaya Gutierez បានវាយ​តំលៃខ្ពស់​ចំពោះទំនាក់​ទំនងមិត្ត​ភាព កិច្ច​សហប្រតិបត្តិការរវាង​គណៈ បក្សការ​ងារម៉ិកស៊ិ​កជាមួយបក្សកុម្មុយនីស្តវៀ​ត​ណាម ក្នុងឱកាស​រំលឹក​ខួបលើក ទី២០ទិវាបង្កើតទំនា​ក់ទំនងរវាងភាគី​ទាំង២ (ថ្ងៃទី២៥ ខែវិច្ឆិកា)។

អគ្គ​លេខាលោក Alberto Anaya វាយតំលៃថា ការរៀបចំ​ប្រកបដោយ​ជោគ ជ័យនូវសន្និសីទកំពូល ​APEC ឆ្នាំ២០១៧ ​នាពេលកន្លងទៅនៅក្រុង Da​ Nang ​ជា សញ្ញានៃភាពជឿនលឿ​ន ភាពសម្បូរ​រុងរឿង​និង​ការ​អភិវឌ្ឍន៍​របស់​វៀត​ណាម។​ សន្និសីទ APEC ២០១៧ ជាថ្មីម្ដ​ងទៀតបានអះអាងនូវតួនា​ទី និង​កិត្យានុភាព កាន់តែកើន​ឡើង​របស់​វៀត​ណាមលើ​ឆាក​អន្តរជាតិ​៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ