07/09/2017 11:31 GMT+7 Email Print Like 0

អគ្គលេខបក្សលោក Nguyen Phu Trong ទទួលជួបសន្ទនាជាមួយប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah El-Sisi


 អគ្គលេខបក្សលោក Nguyen Phu Trong ទទួលជួបសន្ទនាជាមួយប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah El-Sisi  

ក្នុងពិធី​ទទួលជួប​សន្ទនានា​រសៀលថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ២០១៧ នៅទី​ក្រុងហា​ណូយ អគ្គលេខាបក្ស​កម្មុយនិស្ត​វៀត​ណាម លោក Nguyen Phu Trong បានចាត់ទុក​ថា៖ ដំណើរ​ទស្សនកិច្ច​នៅវៀត​ណាម របស់​ប្រធានាធិបតី​អេហ្ស៊ីប​លោក Abdel Fattah El-Sisi នឹងជា​រ​បប​​ប្រវតិ្តសាស្ត្រ​បើក​ចេញ​សម័យ​កាល​អភិវឌ្ឍន៍​ថ្មី​ល្អប្រសើរ​សំរាប់​ទំនាក់​ទំនងមិត្ត​ភាព​ប្រពៃណី រវាងប្រទេសទាំងពីរ។ អគ្គលេ​ខាបក្សកម្មុយនិស្តវៀត​ណាម បានស្នើ​ឲ្យភាគី​ទាំង​ពីរ​ខំប្រឹង​ប្រែងថែម​ទៀតបង្កើន​ទំនាក់ទំនងទ្វេ​ភាគីនិង​គាំទ្រគ្នាទៅវិញទៅមក​លើបណ្ដា​វេទិកា​អន្តរជាតិ និង​ពហុភាគី​។ រីឯខ្លួនវិញប្រធានាធិប​តីអេហ្ស៊ីបលោ​ក Abdel Fattah El-Sisi បានជូន​ដំណឹងជាមួយអគ្គលេ​ខា Nguyen Phu Trong អំពីលទ្ធផល​នៃការចរចារ​ជាមួយប្រធាន​រដ្ឋវៀតណាមលោក Trần Đại Quang ហើយ​អះអាង​នូវការ​ប្តេជ្ញាចិត្ត​នយោបាយ​បើក​ទូលាយ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​វៀត​ណាម​លើគ្រប់​វិស័យ​ជាពិសេស​គឺសេដ្ឋកិច្ច​ពាណិជ្ជកម្ម​និងវប្បធម៌៕
 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ