26/01/2018 10:50 GMT+7 Email Print Like 0

អគ្គលេខបក្សទទួលជួបសន្ទនាជាមួយគណៈប្រតិភូក្រសួងការពារជាតិអាមេរិក


 អាមេរិកបង្កើនថែមទៀតទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម

នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ​២០១៨ នៅទីក្រុងហាណូយ ​អគ្គលេខាបក្សកុម្មុយ​និស្ត​វៀត​ណាម ​លោក Nguyen Phu Trong បាន​ទទួលជួប​សន្ទនា ជាមួយគណៈប្រតិ ភូក្រសួង​ការពារ​ជាតិអាមេរិក ដឹកនាំដោយរដ្ឋម​ន្ត្រី James Mattis  ដែល​កំពុងបំពេញទស្សនកិច្ចជាផ្លូវការ​នៅវៀត​ណាម។ រដ្ឋមន្ត្រី James Mattis   បានជូនដំណឹ​ង​អំពីកិច្ច សហប្រតិបត្តិការ​ជាក់ស្តែងសម្បូរ​បែបប្រកប​ដោយប្រសិទ្ធភាព​លើវិស័យសន្តិសុខ​ការ ពារជាតិ​រវាង​ប្រទេស​ទាំង​ពីរ​ជាពិសេស​ គឺវិស័យរក្សាសន្តិភាព អ.ស.ប. ការបណ្តុះ បណ្ដាលពេទ្យទ័​ព សន្តិសុខ​នាវាចរណ៍​នៅសមុទ្រខាង​កើតនិង​ការអនុវត្ត​ច្បាប់​លើ សមុទ្រ។ រដ្ឋម​ន្ត្រីការពារជាតិអាមេរិកក៏បានអះ​អាង​ថា៖ អាមេរិក​គោរពនិង​មាន​គោល​ បំណងបង្កើនថែមទៀ​តទំនាក់ទំនងសហប្រតិបត្តិកា​រ លើគ្រប់វិ​ស័យជាមួ​យវៀត​ណាម​។ រីឯ អគ្គលេខា​បក្ស ​លោក Nguyen Phu Trong បានអះអាងថា៖​ គោលជំ​ហរមុនក៏ ដូចជាក្រោរ​បស់បក្ស​និងរដ្ឋ​វៀត​ណាម​គឺគោរព​និងជំរុញទំនាក់ទំនងវៀត​ណាម-អាមេ​រិក នាំទំនាក់​តំនង​សហប្រតិបត្តិការ​ដៃគូលើ​គ្រប់ជ្រុង​ជ្រោយកាន់​តែស៊ីជ​ម្រៅ ​ដើម្បីផលប្រយោជន៍យូរអង្វែងរបស់ប្រ​ជាជន​ នៃប្រទេសទាំងពីរ ដើម្បីសន្តិ​ភាព​ស្ថិរ ភាពនិង​ការអភិវឌ្ឍ​ក្នុងតំបន់និងលើពិភ​ពលោក៕ 
 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ