16/04/2016 08:00 GMT+7 Email Print Like 0

អគ្គនាយក WTO Robert Azevedo អះ​អាងថា​គាំទ្រ​វៀត​ណាម​ជានិច្ច​ក្នុង​ដំណើរ​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​


នាយករដ្ឋមន្ត្រី Nguyen Tan Dung ក្នុងការជួបជាមួយអគ្គនាយក WTO Robert Azevedo​

ថ្លែងមតិក្នុងការជួបសន្ទនា ជាមួយអគ្គនាយកអង្គការពាណិជ្ជកម្ម​ពិភពលោក (WTO) លោក Robert Azevedo នាថ្ងៃទី១៥ ខែ​មេសា ឆ្នាំ​២០១៦ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បាន​អះអាង​ថា វៀត​ណាម​ជានិច្ចកាលគោរពនិងអនុវត្តត្រឹមត្រូវនូវតួនាទី ជាសមាជិករបស់ WTO។ វៀត ណាម​គាំទ្រ​ជានិច្ច និងជឿជាក់ទៅលើតួនាទីរបស់ WTO ហើយសកម្មស្វែងយល់ និង​ចូល​រួម​រាល់​ការ​ចរចារ​ដែល​សម​ស្រប​ នឹងសមត្ថភាពរបស់ខ្លួន។ លោក Nguyen Xuan Phuc មានបំណងថា WTO ជានិច្ចកាលគាំ​ទ្រ​និ​ង​ផ្តល់​អាទិភាព ជួយឧបត្ថម្ភវៀតណាមក្នុងដំណើការអភិវឌ្ឍន៍ ជាពិសេសវិស័យបណ្តុះបណ្តាល ប្រភព​ធនធាន​មនុស្ស​មាន​សមត្ថភាពខ្ពស់ អ្នកជំនាញការច្បាប់ពូកែសម្រាប់ ធារារ៉ាប់​រងរាល់​ព្រឹត្តិការណ៍​ទាក់ទិន​ទៅនឹងច្បាប់​អន្តរជាតិ។

​រីឯខ្លួនវិញ លោក Robert Azevedo បានអះអាងថា ជានិច្ចកាល​ចាត់ទុក វៀតណាមជា​មិត្ត​ដ៏ធំមួយ​និង​ត្រៀម​ខ្លួន​ជាស្រេច​គាំទ្រវៀត​ណាម ក្នុងដំណើរការ​ធ្វើ សមាហរណកម្ម​ប្រកប​ដោយ​ប្រសិទ្ធិភាព​ចូលក្នុង​ប្រព័ន្ធ​ពាណិជ្ជកម្ម​សកល​លោក ក៏ដូចជាដំណើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម របស់វៀតណាមផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ