01/09/2020 13:42 GMT+7 Email Print Like 0

អគ្គនាយកអង្គការ WTO ប្រកាសលាលែងពីតំណែងជាផ្លូវការ


អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោក Roberto Azevedo (រូបថត៖WTO )
 

អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) លោក Roberto Azevedo នាថ្ងៃទី ៣១ ខែសីហាបាន ប្រកាសលាលែងពីតំណែងជាផ្លូវការ។
 
ជាក់ស្ដែង ចាប់ពីខែឧសភាកន្លងទៅ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក បានប្រកាសការសម្រេចចិត្តលាលែង ពីតំណែងដោយសារហេតុផលគ្រួសារ ពោលគឺមុនពេលលោកបញ្ចប់អាណត្តិទី ២ របស់ខ្លួន ១ ឆ្នាំ។  អ្នកការទូតប្រេស៊ីលរូបនេះបានចាកចេញពីអង្គការពាណិជ្ជកម្មពិភពលោកក្នុងគ្រាដែលអង្គការនេះប្រឈមមុខនឹង វិបត្ដិធ្ងន់ធ្ងរជាបន្ទបន្ទាប់ ក្នុងនោះមានភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងចិន ក៏ដូចជាក្នុងបរិបទ ដែលសេដ្ឋកិច្ចពិភពលោក កំពុងធ្លាក់ចុះ ដោយសារជំងឺរាតត្បាតកូវីដ ១៩ ផងដែរ៕

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ