28/09/2016 10:22 GMT+7 Email Print Like 0

អគ្គនាយកវិទ្យុសម្លេងវៀតណាមទទួលជួបសន្ទនាជាមួយ​ឯកអគ្គរដ្ឋទូ​តសា​ធារណៈ​រដ្ឋ​អាស៊ែ​បៃហ្សង់​ប្រចាំ​នៅ​វៀត​ណាម​


អគ្គនាយកវិទ្យុសម្លេងវៀតណាមទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតសា ធារណៈរដ្ឋអាស៊ែបៃហ្សង់ប្រចាំនៅវៀតណាម (VOV)

នាព្រឹកថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ អគ្គនាយកវិទ្យុសម្លេង​វៀត​ណាម (VOV) លោក Nguyen The Ky បាន​ទទួល​ជួប​សន្ទនា ជាមួយឯកអគ្គ​​រដ្ឋទូត​សាធារណៈរដ្ឋអាស៊ែបៃហ្សង់​ប្រចាំ​នៅវៀត​ណាម លោក​ Anar Lachin Oglu Imanov។ ថ្លែងមតិនៅជំនួប​សន្ទនា អគ្គនាយក​វិទ្យុសម្លេង​វៀតណាម​ លោក​ Nguyen The Ky បានឲ្យ​ដឹង​ថា៖

​«នាបច្ចុប្បន្ន វិទ្យុសម្លេងវៀតណាមមានកាណាល់ផ្សាយទាំង ៧ ដែលផ្សាយ​២៤/២៤ ជារៀល​រាល់ថ្ងៃ ក្នុងនោះ មាន​កាណាល់​ផ្សាយ​ជាភាសារ​បរទេស ដោយ​មាន​ភាសាបរទេស​ចំនួន​១២។ យើង​ខ្ញុំមានកាណាល់​ទូរទស្សន៍​ចំនួន​១៧ កា​សែត​មួយ​និង​កាសែតអេឡិច​ត្រូនិក​ចំនួន​២។ បរិមាណកម្មាភិបាលអ្នកយក​ព័ត៌មាន​អ្នកនិពន្ធ​និង​​អ្នក​បច្ចេក​ទេស​ នៅវិទ្យុសម្លេងវៀតណាមមានចំនួន​៣៤០០ នាក់។ វិទ្យុ​សម្លេង​វៀត​ណាម​មាន​ស្ថាប័ន​តំណា​ង​​នៅ​ប្រទេស​ចំនួន​១០ លើពិភពលោក នាពេលខាងមុខ VOV នឹង​បង្កើនចំនួនស្ថាប័នតំណាង​របស់ ខ្លួន​​ឡើង​ដល់ ១២​។ VOV គឺជាវិទ្យុសម្លេង​ជាតិ​ជួរមុខ​របស់វៀត​ណាម៕»

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ