07/08/2016 13:31 GMT+7 Email Print Like 0

ឡាវរៀបចំកម្មវិធីដើរថ្មើជើង ដើម្បីសុខភាពសំដៅរំលឹកខួបលើកទី៤៩ទិវាបង្កើតអាស៊ាន

ក្នុងឱកាសរំលឹកខួបលើកទី៤៩ ទិវាបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងរយៈពេល ១៩ ឆ្នាំដែល​ឡាវចូលរួមជាសមាជិកអង្គការនេះ នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦ នៅរដ្ឋធានីវៀងច័ន្ទ ក្រសួងការបរទេសឡាវបានរៀបចំព្រឹត្តិការណ៍ដើរថ្មើជើងដើម្បីសុខភាព ។ ថ្លែងក្នុងពិធី រដ្ឋមន្ត្រីការបរទេសឡាវ លោក Saleumsay Kommasith បានលើកត្រដែតនូវអត្ថន័យសំខាន់នៃ “ទិវាអាស៊ាន” ចំពោះប្រជាជននៃបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រមទាំងសង្កត់ធ្ងន់ថា ទិវានេះនៅមានសារៈសំខាន់ចំពោះឡាវ ដោយសារថ្ងៃនេះក៏ជាថ្ងៃរំលឹកខួបលើកទី ១៩ ដែលឡាវចូលរួមជាសមាជិករបស់អាស៊ានទៀតផង។ លោករូបនេះបានអះអាងថែមទៀតថា ក្នុងនាមជាប្រធានប្តូរវែណរបស់អាស៊ានក្នុងឆ្នាំ ២០១៦ ឡាវនឹងខិតខំប្រឹងប្រែងរួមជាមួយសមាជិកដទៃរៀបចំការអនុវត្តនូវទស្សនវិស័យឆ្នាំ២០២៥និងផែនការផ្សេងៗទៀត តាមប្រធានបទ “ប្រែទស្សនវិស័យក្លាយទៅជាសកម្មភាពដើម្បីសហគមន៍អាស៊ានសកម្មមួយ” សំដៅរឹតបន្តឹងថែមទៀតកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសអាស៊ាន និងពង្រីកនូវតួនាទីរបស់អាស៊ានក្នុងតំបន់និងលើពិភពលោក៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ