25/09/2018 09:55 GMT+7 Email Print Like 0

ឡាវប្រកាសកាន់ទុក្ខទូទាំងប្រទេសរំលឹកវិញ្ញាណក្ខ័ន្ធប្រធានរដ្ឋវៀតណាមលោក​ Tran Dai Quang ក្នុងរយៈពេល ២ ​ថ្ងៃចាប់ពីថ្ងៃទី២៦ ​ដល់ថ្ងៃទី២៧ ខែកញ្ញា

 នារលៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ​២០១៨ ខុទ្ធកាល័យ​នាយក​រដ្ឋមន្ត្រី​ឡាវ​បាន​ចេញ​សេចក្ដី​ប្រកាស​អំពី​ការ​រៀប​ចំ​ការ​កាន់​ទុក​ទូទាំងប្រទេស រំលឹកវិញ្ញាណក្ខ័ន្ធ​ លោក Tran Dai Quang សមាជិកការិយាល័យនយោបាយ ប្រធាន​រដ្ឋ​នៃ សាធារណរដ្ឋ​សង្គមនិយម​វៀត​ណាម។ 
 
សេចក្ដី​ប្រកាសនេះបានសំណូមពរឲ្យបណ្ដាក្រសួង ស្ថានប័ន រដ្ឋធានី វៀងចន្ទន៍ និងបណ្ដា​ខេត្ត​ក្រុង​នៅ​ទូទាំង​ប្រទេស​ឡាវ​បង្ហូតទង់ជាតិពាក់កណ្ដាលនៅមុខទីស្នាក់ការស្ថាប័នចាប់ពីម៉ោង ៦ ថ្ងៃទី ២៦ ដ​ល់ ម៉ោង ១៨ ថ្ងៃ​ទី ២៧ ​ខែកញ្ញា ព្រមទាំងបញ្ឈប់រាល់សកម្មភាពកំសាន្តក្នុងអំ​ឡុងពេលខាងលើនៅទូទាំងប្រទេស។
 ​
សេចក្តី​ប្រកាស ក៏បានឲ្យដឹងថា បណ្ដាក្រសួង ស្ថាបន័ន និងខេត្តនានា​អាច​បញ្ជូន​គណប្រតិ​ភូទៅគោរព​វិញ្ញាណ​ក្ខ័ន្ធ ចំ​ពោះស​ពប្រធានរដ្ឋលោក Tran Dai Quang នៅស្ថានទូតវៀតណាមប្រចាំ​នៅរដ្ឋធានី វៀងចន្ទន៍​ និង​នៅស្ថាន​អគ្គកុងស៊ុល​វៀតណាណប្រចាំនៅឡាវក្នុងរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ២៧ ​ដល់ថ្ងៃទី ២៧ ​ខែកញ្ញា​ផងដែរ​៕​

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ