23/01/2015 14:41 GMT+7 Email Print Like 0

ឡាវនិងវៀតណាមរក្សារពូនជ្រុំអោយចំណងសាមគ្គីភាពជាពិសេសឡាវ-វៀតណាមជារៀងរហូត

នាព្រឹក​ថ្ងៃទី២២ ខែមករា​ឆ្នាំ២០១៥ នៅទី​ក្រុងហាណូយ​ អគ្គលេខាប​ក្សកម្មុយនីស្ត​ វៀតណាម លោក​ Nguyen Phu Trong បាន​ទទួលជួប​សន្ទនា​ជាមួយគណៈ​ប្រតិភូជាន់​ខ្ពស់ឡាវ ដឹកនាំ​ដោយ​ឧបនាយក​រដ្ឋមន្ត្រី លោក​ Somsavad Lengsavath ដែល​កំពុង​បំពេញទស្សន​កិច្ចនៅវៀត​ណាម។


ឡាវនិងវៀតណាម រក្សារ ពូនជ្រុំអោយចំណងសាមគ្គីភាពជាពិសេសឡាវ-វៀតណាមជារៀងរហូត

លោក Nguyen Phu Trong បានវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់​គ្រប់ក្រសួង ស្ថាប័ន និង​អនុគណៈ​កម្មការ​​សហ​ប្រតិបត្តិការ​រវាងរដ្ឋាភិបាល​នៃប្រ​ទេសទាំង​ពីរ ក្នុង​ការ​លាត​ត្រដាង​អនុវត្ត​បណ្ដា​កិច្ចព្រម​ព្រៀង​ថ្នាក់ជាន់​ខ្ពស់រវាង​បក្សទាំង​ពីរ រដ្ឋទាំង​ពីរក្នុងឆ្នាំ ​២០១៤ និង​ស្នើ​រដ្ឋាភិបាល​របស់​ប្រទេសទាំង​ពីរត្រូវ​លាត​ត្រដាង​អនុវត្ត​រាល់ខ្លឹម​សារ​ដែល​បាន​ថ្នាក់​ដឹក​នាំជាន់​ខ្ពស់​នៃបក្ស​ទាំងពីរ​ព្រម​ព្រៀង​ជាមួយ​គ្នា បណ្ដា​កិច្ចព្រមព្រៀង កា​រ​សន្យាដែល​បាន​ចុះហត្ថ​លេខារវាង​វៀត​ណាម​និងឡាវ។

ឧបនាយក​រដ្ឋមន្ត្រី​ លោក Somsavad Lengsavath អះអាង​ថា៖ឡាវ​នឹងរួម​ជាមួយ​វៀតណាម រក្សារ​និង​ពូន​ជ្រុំ​អោយ​ចំ​ណង​​សាមគ្គី​ភាពពិសេស ឡាវ-វៀតណាមកាន់តែអភិវឌ្ឍន៍ឡើងកំរិតថ្មី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ