29/08/2015 10:33 GMT+7 Email Print Like 0

ឡាវនិងរុស្ស៊ីបានផ្ញើរសារទូតរលេខអំណរខួបលើកទី៧០ទិវាបង្កើតផ្នែកការទូតវៀតណាម


ឡាវនិងរុស្ស៊ីបានផ្ញើរសារទូតរលេខអំណរខួបលើកទី៧០ទិវាបង្កើតផ្នែកការទូតវៀតណាម

ក្នុងឱកាសរំលឹកខួបលើកទី៧០ទិវាបុណ្យជាតិទី២ខែកញ្ញា និងលើកទី​៧០​ទិវា​បង្កើត​ផ្នែក​ការ​ទូត​វៀត​ណាម​(ទី២៨​ខែ​សីហា​) ប្រ​ធាន​គណៈ​កម្មាធិការ​កិច្ច​ការ​​បរទេស​មជ្ឈឹម​បក្ស​ប្រជា​ជន​បដិវត្តន៍​ឡាវ លោកស្រី Sunthone Sayachath បាន​ផ្ញើរសារ​ទូរលេខ​អំណរជូនឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh។ក្នុង​​សារ​​ទូរលេខ​នេះលោកស្រី Sayachath បានអះអាងនូវការរួម​ចំណែក​សំខាន់​របស់​ក្រ​សួងការ​បរទេស​វៀត​ណាម​ក្នុង​សមិទ្ធិ​រួមនៃប្រទេសជាតិ។​

ក្នុងឱកាសនេះដែរ រដ្ឋមន្ត្រីការបរទេសសហព័ន្ធរុស្ស៊ីលោក Sergei Lavrov បាន​ផ្ញើរ​សារ​ទូតលេខ​អំណរ​ជូន​ឧបនាយក​រដ្ឋមន្ត្រី​ និង​ជារដ្ឋមន្ត្រីការបរទេសវៀតណាមផងដែរ។ សារ​ទូរលេខបានសង្ឃឹមថា ក្រសួង​ការ​បទេស​នៃប្រ​ទេស​ទាំង​ពីរបន្ត​​សហការ​ជិត​ស្និទ្ធ ដើម្បីជំរុញ​ទំនាក់ទំនង​ដៃគូយុទ្ធសាស្ត្រ​លើគ្រប់វិស័យវៀតណាម-​សហព័ន្ធ​​រុស្ស៊ី​ ដើម្បី​ផល​ប្រយោជន៍​​របស់ប្រជាជននៃប្រទេសទាំង​ពីរ រួមចំណែកក្នុង​សន្តិភាពស្ថិរភាព និង​អភិវឌ្ឍន៍​នៃដំបន់​អាស៊ី-​ប៉ាស៊ីហ្វិក​៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ