21/12/2015 09:49 GMT+7 Email Print Like 0

ឡាវចេញផ្សាយរដ្ឋធម្មនុញ្ញថ្មី


ឡាវចេញផ្សាយរដ្ឋធម្មនុញ្ញថ្មី (Image: VNA)

ប្រធានរដ្ឋឡាវលោក Chummaly Sayasone ទើបនឹងចុះហត្ថលេ​ខាលើ​អនុក្រិត​ចេញ​ផ្សាយ​រដ្ឋ​ធម្មនុញ្ញ​ថ្មី​នៃ​សាធារណៈ​រដ្ឋប្រជាធិបតេយ្យប្រជាមានិត​ឡាវ​បន្ទាប់​ពី​រដ្ឋ​ធម្ម​នុញ្ញ​វិសោធន​កម្ម​នេះ​ត្រូវ​បាន​អនុម័ត​នៅ​សម័យ​ប្រជុំ​លើក​ទី​១០ រដ្ឋសភាឡាវនីតិកាលទី ៧ នាសប្តាហ៍កន្លងទៅ។ នេះគឺជាការធ្វើវិសោធន​កម្មទី​២ របស់​ឡាវ​គិត​តាំង​ពី​ឆ្នាំ ១៩៩១។ បើប្រៀបនឹងរដ្ឋធម្មនុញ្ញធ្វើវិសោធនកម្មឆ្នាំ​២០០៣ រដ្ឋ​ធម្មនុញ្ញឆ្នាំ ២០១៥ របស់​ឡាវ​មាន​ការ​ធ្វើ​វិសោធ​ន​កម្មជា ច្រើនឲ្យ​សមស្របនឹងស្ថានភាពជាក់ស្តែង។ រដ្ឋធម្មនុញ្ញឆ្នាំ ២០១៥ របស់ឡាវ មានជំពូក​ចំនួន ១៤ មាត្រា​ចំនួន ១១៩ កើនឡើង ៣ ជំពូកនិង ២១ មាត្រាបើ ប្រៀបនឹងរដ្ឋធម្ម​នុញ្ញឆ្នាំ ២០០៣។ ការធ្វើ​វិសោធកម្ម​រដ្ឋ​ធម្មនុញ្ញ​លើកនេះ ដើម្បី សមស្របនឹង​គោលនយោបាយផ្លាស់ប្តូរថ្មីរបស់បក្សប្រជាធិបតេយ្យប្រជាមានិត បដិវត្ត​ន៍​ឡាវ​ និងទស្សនៈវិស័យអភិវឌ្ឍន៍ប្រទេសជាតិដល់ឆ្នាំ ២០៣០ ព្រមទាំង បង្ហាញនូវ​បំណង​ប្រាថ្នា​របស់​ប្រជាពល​រដ្ឋឡាវ​និងនាំប្រទេសឡាវរូចផុតពីស្ថាន ភាព​អភិវឌ្ឍន៍អន់ខ្សោយនាឆ្នាំ ២០២០៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ