27/05/2015 10:55 GMT+7 Email Print Like 0

ហ្វីលីពីនអះអាងនឹងបន្តដំណើរជើងហោះហើរនៅសមុទ្រខាងកើត


ហ្វីលីពីនអះអាងនឹងបន្តដំណើរជើងហោះហើរនៅសមុទ្រខាងកើត (Image: VNA)

នាថ្ងៃទី​២៥ខែ​ឧសភាឆ្នាំ​២០១៥​ ប្រធានា​ធិបតីហ្វីលី​ពីន លោក Benigno Aquino បាន​ប្រកាស​ថា៖ បណ្ដា​យន្ត​ហោះ​ចំបាំង​និងពាណិជ្ជកម្ម​នៃប្រទេស​នេះ នឹងបន្ត​ដំណើរ​ជើង​ហោះហើរ​របស់​ខ្លួន​លើឆ្នេរ​ថ្ម​ប៉​ប្រះ​ទឹក​ដែល​កំពុង​​មាន​ជំលោះ​លើ​​សមុទ្រ​ខាង​កើត នោះដោយ​មិន​អើពើដល់​ការព្រមាន​របស់​ចិននៅតំបន់​នេះ​ឡើយ។ ប្រ​ធា​នា​​ធិបតី Aquino បានអះ​អាង​ថា៖ គ្មាន​តំបន់​កំណត់​អត្តសញ្ញាណ​ការ​ពារ​ដែន​អាកាស (ADIZ) ក្នុង​តំបន់នេះ​ឡើយ ព្រម​ទាំង សង្កត់​ធ្ងន់​ថា៖ ម៉ានី​ល​និង​ដំណើរ​ការជើង​ហោះហើរ​ធម្មតា​ តាមមូល​ដ្ឋានច្បាប់​អន្តរជាតិ។ ហ្វីលី​ពីន​នឹង​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​ នៃប្រទេសនេះ​ហើយ​ម៉ានីល​នឹង​ខំប្រឹង​ប្រែងការ​ពារ​ បណ្ដាសិទ្ធិ​នេះ។ ទាក់​ទិន​ដល់​ភាព​តាន​តឹង នាពេលថ្មីៗនេះ​នៅ​សមុទ្រ​ខាងកើត​ប្រធានាធិបតី​ហ្វីលីពីន បាន​ឲ្យដឹ​ងថា៖ ចិន​នឹង​រង​ឥទ្ធិពល​ដ៏ធ្ងន់​ធ្ងរ​ប្រសិន​បើ ប្រទេស​នេះមានសកម្មភាព​មិន សម​ស្របនៅតំបន់​សមុទ្រ​នេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ