20/07/2016 09:06 GMT+7 Email Print Like 0

ហ្វីលីពីនបដិសេធសំណើរធ្វើការចរចារមានលក្ខ័ណ្ឌរបស់ចិនស្តីពីបញ្ហានៅសមុទ្រខាងកើត


ហ្វីលីពីនបដិសេធសំណើរធ្វើការចរចារមានលក្ខ័ណ្ឌរបស់ចិនស្តីពីបញ្ហានៅសមុទ្រខាងកើត (Image: VNA)

នាថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ២០១៦ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Perfecto​ Yasay បានបដិសេធ​ការ​ផ្តើម​ឡើង​ របស់សមភាគីចិន លោក Wang Yi ស្តីពី​ការ​ចាប់ ផ្តើមការ​ចរចារ​ទ្វេភាគី​ចំពោះ​ជំលោះ​នៅ​សមុទ្រ​ខាង​កើត ដោយ​សារ​ប៉េកាំង​ដាក់ ចេញលក្ខ័ណ្ឌមិនពិភាក្សា អំពីសាលក្រមរបស់តុលាការមជ្ឈត្តកម្ម​អចិន្ត្រៃយ៍​អន្តរជាតិ  (PCA)​ ឡើយ។ ឆ្លើយសំភាសនៅកាណាល់ទូរ​ទស្សន៍ ABS-CBN លោក Yasay  បានឲ្យ​ដឹង​ថា៖ លោក​បាន​ជួបធ្វើការ​ជាមួយសមភាគីចិន​នៅខាងក្រៅស​ន្និសីទ​កំពូល សហប្រតិបត្តិការ​អាស៊ី-អឺរ៉ុប (ASEM) លើក​ទី ១១នៅប្រ​ទេស​ម៉ុងហ្គោលី នាសប្តាហ៍​មុន។ នៅជំនួបធ្វើការនេះ ភាគីចិនបាន​ផ្តោតទៅលើការ​ផ្តើមឡើង​ពោល​ខាង​លើ ប៉ុន្តែ​ភាគីហ្វីលីពីនបានបដិសេធ​ដោយ​សារ ការផ្តើមឡើងនេះមិន​សមស្រប នឹង​រដ្ឋធម្មនុញ្ញ និង​ផល​ប្រយោជន៍​របស់​ហ្វីលីពីនទេ៕ 
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ