15/07/2016 10:35 GMT+7 Email Print Like 0

ហ្វីលីពីនដាស់តឿនឲ្យចិនគោរពសាលក្រមរបស់ PCA នៅសន្និសីទកំពូល ASEM

 
រដ្ឋមន្រ្តីការបរទេសហ្វីលីពីនលោក Perfecto Yasay ថ្លែងមតិនៅសន្និសីទកាសែតក្រោយពីសាលក្រមរបស់តុលាការ PCA (រូបថត៖AFP/TTXVN)

ក្នុងសេចក្ដីប្រកាសនាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ ក្រសួងការបរទេសហ្វីលីពីនបានឲ្យដឹងថា រដ្ឋមន្រ្តីការបរទេស​ប្រទេសនេះលោក Perfecto Yasay នឹងអញ្ជើញចូលរួមសន្និសីទកំពូល ASEM ក្នុងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៥ ខែកក្កដា នៅរដ្ឋធានី Ulan Bator ប្រទេសមុងហ្គោលី ក្នុងនោះមានការចូលរួមរបស់នាយក រដ្ឋមន្រ្តីចិនលោក Li Keqiang។សេចក្ដីប្រកាសនេះបានលើកច្បាស់ថា​ ក្នុងរបៀប វារៈនៃសន្និសីទ ASEM រដ្ឋមន្រ្តីការបរទេសលោក Yasay នឹងពិភាគ្សាអំពីវិធីសាស្ត្រឈានទៅរកសន្តិភាពនិងឈរលើគោលការណ៍របស់ហ្វីលីពីនចំពោះបញ្ហាសមុទ្រខាងកើត ហើយភាពចាំបាច់នៃការគោរពសាលក្រមនាពេលកន្លងមករបស់តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ (PCA)​។​
 
ក៏ក្នុងសេចក្ដីប្រកាសនេះដែរ ក្រសួងការបរទេសហ្វីលីពីនក៏បានដាស់តឿនឲ្យចិនគោរពសាលក្រមរបស់ PCA នៅ​ទីក្រុង La Hague នឹងច្រានចោលនូវការទាមទារអធិបតេយ្យភាពរបស់ប៉េកាំងនៅសមុទ្រខាងកើត៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ