16/04/2017 09:37 GMT+7 Email Print Like 0

ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ជាគ្រឹះស្ថានដើម្បីទេសចរណ៍វៀតណាមអភិវឌ្ឍន៍


ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖BizLive)

នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ នៅទីក្រុង​ Vinh Phuc ភាគខាងជើង​វៀត​ណាម​ទស្សនាវដ្ដី​អេឡេចត្រូនិក​ វេទិកាវិនិយោគ - BizLive.vn បាន​រៀបចំ​សិក្ខា​សាលា​ក្រោម​ប្រធានបទ “ហេដ្ឋារចនាសម្ព័ន្ធ​ទេសចរណ៍-គ្រឹះ​ស្ថាន​​​ដើម្បី​ទេសចរណ៍​វៀត​ណាម​អភិវឌ្ឍន៍” ដោយមានការ​ចូលរួម​របស់ថ្នាក់​ដឹកនាំ​ក្រសួង ស្ថាប័ន​ទាក់​ទិន​នានា​​និង​អ្នកជំនាញការសេដ្ឋកិច្ច អចលនទ្រព្យ និង​ទេសចរណ៍។ សិក្ខាសា​លានេះ​បាន​វាយ​តំលៃ អំពី​ស្ថាន​ភាព​ជាក់​ស្ដែង​នៃចរាចរណ៍ផ្លូវ​អាកាស ផ្លូវគោក ព្រលាន​យន្ត​ហោះ​កំពង់ផែ ប្រព័ន្ធ​សណ្ឋាគារ មណ្ឌលលេង​កំសាន្ត​ល្បី​ល្បាញ​នៅ​​វៀត​​ណាម ព្រមទាំង​ពិភាក្សា​អំពីយន្តការ គោល​នយោបាយ ដំណោះស្រាយ អភិវឌ្ឍន៍​ហេដ្ឋារចនា​សម្ព័ន្ធ​ ដើម្បីទេសចរណ៍វៀតណាម អភិវឌ្ឍន៍កាន់តែឆាប់ រហ័ស​ពីមួយ​ថ្ងៃទៅមួយថ្ងៃ។

ក្នុង​ឆ្នាំ២០១៦ វៀតណាមទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ ចំនួន១០លាននាក់ កើន​ឡើង២៦%បៀប្រៀបនឹងឆ្នាំ២០១៥៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ