08/09/2017 11:29 GMT+7 Email Print Like 0

ហុងគ្រីចាត់ទុកវៀតណាមជាដៃគូសំខាន់បំផុតនៅអាស៊ីអាគ្នេយ៍


 ទុនជួយឧបត្ថម្ភ ODA របស់រដ្ឋាភិបាលអូទ្រីសរួមចំណែក​លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនវៀតណាម

ក្នុងក្របខ័ណ្ឌនៃដំណើរ​ទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ព​ស់ ​បក្សកុម្មុយនិស្តវៀតណាមនៅហុងគ្រី​ នាថ្ងៃទី​៦ ខែ​កញ្ញា ​ឆ្នាំ​២០១៧ នៅរដ្ឋធានី​ Budapest ប្រធានគណៈកម្មា​ធិការចលនា​ប្រជាជន​មជ្ឈឹម លោកស្រី Truong Thi Mai បាន​អញ្ជើញជួប​ចរចា​ជាមួយ​លោក Gergely Gulyas អនុប្រធានរដ្ឋសភា​ និងជា អនុប្រធាន​គណៈ​កម្មាធិការ​ដឹកនាំ​ទូទាំង​ប្រទេស នៃបក្សសម្ព័ន្ធពលរដ្ឋហុងគ្រី (FIDESZ)​។ នៅ​ទីនេះ លោកស្រី Truong Thi Mai បាន​អះអាងថា បក្ស​ រដ្ឋាភិបាល​ រដ្ឋសភា និង​ប្រជាជន​វៀត​ណាម​ជានិច្ច​កាល​យក​ចិត្ត​ទុក​ដាក់​បង្កើន​ទំនាក់​ទំនង​ជាមួយ​គណៈបក្សនយោបាយនានា ​ក្នុងនោះមានបក្សកា​ន់អំណាច​ FIDESZ ក៏ដូចជាចំពោះរ​ដ្ឋ ​រដ្ឋសភា និង​ប្រជាជន​ហុងគ្រីផ​ងដែរ។ ដើម្បី​រឹតបន្តឹង​ថែមទៀត​នូវទំនាក់​ទំនង​រវាង​បក្សកាន់​អំណាច នៃប្រទេស​ទាំង​ពីរ ​លោកស្រី Truong Thi Mai និងលោក​ Gergely Gulya​s បានចុះហត្ថលេខា​លើ​អនុស្សរណៈ ស្ដីពីកិច្ច​សហប្រតិបត្តិការ រវាងបក្សកុម្មុយ​និស្តវៀត​ណាម និង FIDESZ ។ យោងតាមអនុ​ស្សរណៈនេះ ជារៀង​រាល់​ឆ្នាំ ភាគី​​ទាំងពីរ​រៀប​ចំ​ជំនួនពិគ្រោះយោបល់ និងផ្លាស់​ប្ដូរព័ត៌មានស្ដីពីស្ថានភាពលេចធ្លោរបស់វៀត​ណាម​ - ហុងគ្រី ​ និងទំនាក់​ទំនងពហុភាគី អន្តរជាតិ បទពិសោធន៍ក្នុងកា​រកសាង ​និង​អភិវឌ្ឍន៍បក្សកាន់អំ​ណាច។

ក៏នាថ្ងៃទី​៦ ខែ​កញ្ញា ដដែល លោកស្រី Truon​g Thi Mai ​បាន​អញ្ជើញ​ជួប​សន្ទនា​ជាមួយ​រដ្ឋមន្រ្តីការ​បរទេស​ហុង​គ្រី​​លោក​ Szijjarto Peter ។ នៅទីនេះ លោក​ Szijjarto Peter បា​នឲ្យ​ដឹង​ថា ហុងគ្រី​ចាត់​ទុក​វៀត​ណាម ជាដៃគូ​ដ៏​សំខាន់​​បំផុតនៅ​អាស៊ីអាគ្នេយ៍។ ទំនាក់​ទំនង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម រវាង​ហុង​គ្រីនិង​វៀត​ណាម នាពេល​កន្លង​​ទៅ បានកើនឡើងគួរឲ្យក​ត់សម្គាល់ ប៉ុន្តែ​នៅមិន​ទាន់​សមស្រប​នឹង​សក្តានុពល​របស់​ប្រទេស​ទាំងពីរ​នៅ​ឡើយ។​ តាមលោ​កថា ដំណើរ​ទស្សនិច្ច​ជាផ្លូវការ​របស់​នាយក​រដ្ឋមន្ត្រី​ហុង​គ្រី នៅវៀត​នាមនា​ចុងខែ​កញ្ញាខាង​មុខ ​នឹងជាជំហានលោតផ្លោះចំពោះទំនាក់​ទំនងសេដ្ឋកិច្ច ​និង​ពាណិជ្ជកម្មរវាងប្រទេ​សទាំង​ពីរ។ នៅក្នុង​ជំនួប​នេះ ​ភាគីទាំងពីរក៏បានពិ​ភាក្សាស្ដីពីស្ថាន​ភាព នៅសមុទ្រ​ខាង​កើត និង​ទស្សនៈ​របស់​វៀត​ណាម ក្នុង​ការដោះ​ស្រាយ​​ជម្លោះនៅសមុទ្រ​ខាង​កើតទៀត​ផង៕
 

តាម VOV5 - ​វិទ្យុសម្លេងវៀតណាម​

 
បណ្តាព័ត៌មានបានផ្សាយ