05/01/2015 09:35 GMT+7 Email Print Like 0

ហាណូយបើកសម្ពោធន៍និងដាក់អោយដំណើការសំណង់ធំចំនួន៤


ស្ថានីយ៍ទទួលភ្ញៀវ T 2-(រូបថតVNA)

នាព្រឹកថ្ងៃទី៤ ខែមករាឆ្នាំ ២០១៥ ក្រសួងគមនាគមន៍និងដឹកជញ្ជូនវៀត​ណាម​បានរៀបចំពិធីបើកសម្ពោធន៍ និង​ដាក់​អោយ​ដំណើការគំរោង​ការណ៍​ចំនួន៤​រួមមាន៖ អាគារទទួលភ្ញៀវ VIP A ស្ថានីយ៍ទទួលភ្ញៀវ T 2- អាកាសយានដ្ឋាន​អន្តរជាតិ​ Noi Baiស្ពាន Nhat Tan ដែលផ្លូវតភ្ជាប់​ព្រលាន​យន្តហោះ Noi Bai ជាមយយស្ពាន Nhat Tan ។ ថ្លែងមតិ​នៅ​ទី​នេះ​ ឧបនាយករដ្ឋមន្ត្រីវៀត​ណាម ​លោក Hoang Trung Hai បាន​លើក​សរសើរ​​ក្រសួងគមនាគមន៍និងដឹក​ជញ្ជូន ​អ្នក​មៅការ រដ្ឋអំណាចនិង​ប្រជាជនទីក្រុងហាណូយ បានខំប្រឹងប្រែងឆ្លងកាត់​រាល់ការលំបាក ដើម្បី​សំណង់​បាន​សម្រេច​ និងដាក់អោយដំណើការប្រកប​ដោយសុវត្ថិភាព​ ប្រសិទ្ធិភាព។ ឧបាយករដ្ឋមន្ត្រី Hoang Trung Hai ក៏​បាន​ថ្លែង​​​​អំណរគុណចំពោះការជួយឧបត្ថម្ភរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់ទុន​ជួយ​ឧបត្ថម្ភ​អភិវឌ្ឍន៍​ជា​​ផ្លូវការ ( ODA ) សំរាប់គំរោងការណ៍។ ​សំណង់​ទាំងនេះជាមោទនភាពរបស់ប្រជាជនវៀតណាមផង និងក៏គឺជា​និមិត្តសញ្ញា​ដ៏ស្អាតអំពីចំណងមិត្តភាពវៀតណាម-ជប៉ុនផងដែរ៕ 

តាម VOV5-​ វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ