05/06/2016 12:38 GMT+7 Email Print Like 0

ហាណូយត្រូវឈានមុខនិងក្លាយទៅជាមជ្ឈមណ្ឌលចាប់ផ្តើមអាជីពនិងមណ្ឌលច្នៃប្រឌិតរបស់ប្រទេសជាតិ


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថ្លែងមតិក្នុងសន្និសីទ

ដោយប្រធានបទ “ហាណូយ ២០១៦-សហប្រតិបត្តិការនិងអភិវឌ្ឍន៍ ” សន្និសីទពន្លឿនវិនិយោគចូលទីក្រុងហាណូយបានប្រារព្វនាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ។ នេះជាសន្និសីទស្តីពីអង្គភាពអាជីវកម្មធំបំផុតតាំងពីមុនមករបស់ទីក្រុងហាណូយសំដៅអនុវត្តភារកិច្ចដំណោះស្រាយចាំបាច់ ដើម្បីកែ​លំ​អ​បរិយាកាសធ្វើអាជីវកម្ម លើកកំពស់សមត្ថភាពប្រកួតប្រជែងជាតិក្នុងឆ្នាំ ២០១៦ និង ២០១៧ កំណត់ទិសដល់ឆ្នាំ២០២០។ នៅក្នុងសន្និសីទលើកនេះ ក្រុងហាណូយ​បានអំពាវនាវឲ្យវិនិយោគិនបោះទុនលើគម្រោងការ​ចំនួន៥២ ដោយទុនសរូបឡើងដល់៣៣៨ពាន់ពាន់លានដុង។​ ថ្លែងមតិក្នុងពិធីបើក នាយករដ្ឋមន្ត្រី​ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖“ក្រុងហាណូយត្រូវឈានមុខនិងក្លាយទៅជាមជ្ឈមណ្ឌលចាប់ផ្តើមអាជីព មណ្ឌលច្នៃប្រឌិតរបស់ប្រទេសជាតិ។​ ចង់សម្រេចប្រការនេះ រដ្ឋអំណាចទីក្រុងត្រូវត្រៀមជា
ស្រេចនូវការផ្លាស់ប្តូរថ្មី មានគោលគំនិងលើកទឹកចិត្តនិងជួយឧបត្ថម្ភច្រើន ដើម្បីរូបសណ្ឋានអង្គភាពអាជីវកម្មចាប់ផ្តើមអាជីព អង្គភាពអាជីវកម្មច្នៃប្រឌិតទើបមានការអភិវឌ្ឍនចាប់រហ័ស”។

នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc ក៏បានលើកច្បាស់ថា ក្រុងហាណូយជាទីមកដល់អន្តរជាតិសំខាន់ ដោយមានគម្រោងការ FDI មានបច្ចេកវិទ្យាទំនើបបាននិងកំពុងអនុវត្តលើភូមិភាគ។​ហា​ណូយ​ក៏ត្រូវអភិវឌ្ឍន៍ ការចងសម្ព័ន្ធតំបន់ ដើម្បីបើកទូលាយបរិយាកាសអភិវឌ្ឍន៍៕

តាម VOV5- វិទ្យុសម្លេងវៀតណាម


បណ្តាព័ត៌មានបានផ្សាយ