22/01/2018 09:05 GMT+7 Email Print Like 0

ហាងកាហ្វេមនុស្សយន្ត៖ បរិយកាស​បំផុស​គំនិត​ច្នៃ​ប្រឌិត​បច្ចេកវិទ្យា​

ជាមួយ​គោលបំណង​នាំ​​យក​ភាព​ថ្មី​​សម្រាប់​ភ្ញៀវអតិថិជន​​ ម្ចាស់​​ហាង​ Robotcafe នៅ​លើ​ផ្លូវ​ឡាក​ទ្រុ​ង​ (Lac Trung)  ក្រុង​​ហាណូយ​ បាន​​ច្នៃ​មនុស្យយន្ត​​ធ្វើ​ជា​បុគ្គលិក​​រត់​តុ​​សម្រេច​​​ជោគ​ជ័យ​។ ហាង​​កាហ្វេ​ Robotcafe មិន​ត្រឹម​តែ​​ជា​​បរិយាកាស​​ពិសា​​ភេសជ្ជៈ​​ដ៏​ពិសេស​ នៅទាំ​ង​ជា​​ទីកន្លែង​​បំផុស​​គំនិត​ សម្រាប់​​​យុ​វជន​​វៀត​ណាម​ សកម្ម​​ចូល​រួម​​វិស័យ​ច្នៃប្រឌិត​​បច្ចេកវិទ្យា​​។​

​“បុគ្គលិក​រត់​តុ​” នេះ បាន​ដាក់ឈ្មោះ​ថា​ Mortar មាន​កម្ពស់​១,៣​ម៉ែត្រ​ ទម្ងន់​២០គីឡូក្រាម​។ សម្បកខាង​ក្រៅ​របស់​មនុស្ស​យន្ត​ បាន​ច្នៃ​អំពី​ជ័រ composite​ ប្រើ​អាគុយ​ហើយ​អាច​ដំណើរ​ការ​ក្នុងអំឡុង​១៥ម៉ោង​។ Mortar ទទួល​​រាប់​រង​ភាគច្រើន​ការងារ​របស់​បុគ្គលិក​រត់​តុ​ នាំ​យកភេសជ្ជៈ​​ទៅ​ដល់​ដៃ​ភ្ញៀវ​ ហើយ​​នៅ​ចេះ​អញ្ជើញ​ភ្ញៀវ​យក​ភេសជ្ជៈ​​​ទៀត​ផង​។​
 
​ក្នុង​ដំណើរ​​ការ​បម្រើ​ភ្ញៀវ​​ មនុស្ស​យន្ត​នឹង​ចល័ត​តាម​ស្នាម​គូស​នៅលើ​ឥដ្ឋ​ ដែល​​មាន​ភ្ជាប់​អង្គញាណ​លោហធាតុ​។​ បរិយាកាស​​ហាង​កាហ្វេ​បានតុបតែង​ប្រៀប​ដូចជា​យាន​អវកាសមួយ ជាមួយ​បង្អួច​​មាន​បិទ​ទៅដោយ​រូប​ថត​ចក្រ​វាល​។ ភ្ញៀវ​អង្គុយ​​​ពិសា​កាហ្វេ​នឹង​មានអារម្មណ៍​​ដូច​កំពុង​ធ្វើ​ដំណើរ​ក្នុង​លំហ​អវកាស​​ដ៏​ធំ​ឥត​ព្រំដែន​។​



 ហាង​កាហ្វេ​ Robotcafe ជា​ហាង​ដំបូង​បង្អស់​នៅ​វៀតណាម​ នាំ​មនុស្សយន្ត​ចូល​បម្រើ​ភ្ញៀវ​។​

 មិត្ត​វូទ្រុង​ថាញ​ (Vu Trung Thanh) ជា​សមាជិក​ម្នាក់​ បង្កើត​ហាង​កាហ្វេ​​ Robotcafe។

 មនុស្ស​យន្ត​ Mortar ជា​ស្នាដៃច្នៃ​ដំបូង​របស់​​ក្រុម​សមាជិក​ក្នុង​ហាងកាហ្វេ Robotcafe

 បុគ្គលិក​​បន្ទាប់​ពី​ឆុង​​រួច​ គ្រាន់តែ​ដាក់​ភេសជ្ជៈ​​ទៅ​លើថាស​​ របស់​មនុស្ស​យន្ត​។

 បញ្ជា​លេខ​តុហៅ​ទឹក​ ​មនុស្ស​យន្ត​នឹង​យក​មក​ផ្ទាល់​នៅ​​នឹង​កន្លែង​ជូន​ភ្ញៀវ​ពិសា។​

 ក្តា​របញ្ជា​មនុស្ស​យន្ត Mortar ​ ជា​អេក្រង់​អង្គញ្ញាណ​មួយ​ដាក់​នៅ​នឹង​មុខ​​​។

 មនុស្ស​យន្ត​ Mortar អាច​សកម្ម​ភាព​ក្នុង​អំឡុង​១៥ម៉ោង​ ​ហើយ​​ពេលវេលា​សាក​ថ្ម​គឺ​៦ម៉ោង​។​

 មនុស្សយន្ត​ Mortar បាន​តំឡើង​អង្គញាណ​ម៉ាញ៉េទិច​​ ដើម្បី​មើល​សម្គាល់​លោហធាតុ​ ដូច្នេះ​ស្នាម​បង្ហាញ​ផ្លូវ​
បាន​បិទ​ស្កុត​អាលុយមីញ៉ូម នេះ​ជា​​​ផ្លូវ​ដើរ​​សម្រាប់​មនុស្ស​យន្ត​។​


 ពេល​នាំ​ភេសជ្ជៈទៅ​ដល់​តុ​ មនុស្ស​យន្ត​ Mortar នឹង​​​ពោលពាក្យ​​ថា​៖ “អញ្ជើញ​អ្នក​យក​ភេសជ្ជៈ”។​

មុខ​មនុស្ស​យន្ត​ Mortar បាន​តំឡើង​ដោយ​កម្មវិធី​ទន់​មួយ​ ​​បញ្ចេញ​អារម្មណ៍​​នៅ​លើ​​ទឹក​មុខ។

 Robotcafe មនុស្ស​យន្ត​បំផុសគំនិត​ច្នៃ​ប្រឌិ​ត​បច្ចេកវិទ្យា​ ទៅ​ដល់​យុវវ័យ​។​

 ភ្ញៀវ​យ៉ាង​ច្រើន​ភ្ញាក់​ផ្អើល ​ពេល​លើក​ដំបូង​មនុស្ស​យន្ត​បម្រើ​​ក្នុង​ហាងកាហ្វេ​​នៅ​ហាណូយ​។​

 បណ្តា​អាណាព្យាបាល​នាំ​ប្អូនៗ​ចូល​មើល​មនុស្ស​យន្ត​បម្រើ​។​

 ភ្ញៀវ​ទេសចរណ៍ចូល​ចិត្ត​ជាមួយ​មនុស្ស​យន្ត​បម្រើ​។​

 មនុស្ស​យន្ត Mortar ​បាន​បង្កើតចេញ​ ជា​ជំហានដំបូង​ ពោល​ពេញ​ទៅ​ដោយ​ការ​សន្យា​សម្រាប់​ការ​​អនុវត្ត​
នូវ​ទម្រង់​រូបភាព​បច្ចេកវិទ្យា​ជឿន​លឿន​ នៅ​វៀតណាម​។​


 មនុស្ស​យន្ត​ Mortar រំពឹង​ទៅ​អនាគត​ជា​បុព្វហេតុ​អភិវឌ្ឍន៍​ មនុស្សយន្ត​ថ្មី​ជាមួយ​មុខ​ងារ​ទំនើប​ជាង​។​

ហាង​កាហ្វេ​ Robotcafe ​បាន​កសាងឡើង​ដោយ​​​ចំណង​ចំណូល​ចិត្ត​ច្នៃ​មនុស្ស​យន្ត​​នៃ​យុវជន​ទាំងពីរ​នាក់​ ង្វៀន​ក្វឹក​ភី (Nguyen Quoc Phi) (កើត​ឆ្នាំ​១៩៨៨​)​ និង​​វូត្រុង​ថាញ​ (Vu Trung Thanh) (កើត​ឆ្នាំ​១៩៩៣)​។ ពួក​គាត់បាន​ចំណាយ​ពេល​វេលា​រួម​គ្នា​ស្រាវ​ជ្រាវ​​ច្នៃ​បង្កើត​មនុស្ស​យន្ត​ ដែល​មាន​សមត្ថភាព​​ធ្វើ​ការ​ងារ​របស់​បុគ្គលិក​រត់​តុ​។ នៅ​លើ​ពិភលោក​មាន​គោល​គំនិត​ប្រហាក់ប្រហែ​ជាច្រើន​ ប៉ុន្តែ​នៅ​វៀតណាម​គឺមាន​ក្វឹក​ភី (Quoc Phi) និង​ទ្រុង​ថាញ (Trung Thanh) ​ជា​ក្រុមមួយ​ក្នុង​ចំណោម​ក្រុម​ទទួល​បាន​ជោគ​ជ័យ​ល្អប្រសើរ​។​
 
វូ​ទ្រុង​ថាញ​ (Vu Trung Thanh) យល់​ជ្រៅ​ជ្រះ​ពី​វិស័យ​ច្នៃ​មនុស្ស​យន្ត។ ពេល​នៅ​ជា​និស្សិត​ បង​បាន​ច្នៃ​មនុស្ស​យន្ត​សម្រាប់​បម្រើ​ផ្នែក​វេជ្ជសាស្រ្ត​ដោយ​ដៃ​ខ្លួន​ឯង​។ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ផ្នែក​អេឡិច​ត្រូនិច​ទូរគមនាគម​ន៍​​នៅ​មហា​វិទ្យាល័យ​​ពហុផ្នែក​ហាណូយ​ ទ្រុងថាញ ​(Trung Thanh) ក៏​សាកកម្លាំង​បំពេញ​​ការងារ​ក្រៅ​ផ្នែក​ជំនាញ​មួយ​ចំនួន​។ ប៉ុន្តែ​ក្តី​ចំណង​ចំណូលចិត្ត​ច្នៃ​មនុស្ស​យន្ត​នៅ​តែ​ឌិត​​ជាប់​ក្នុង​អារម្មណ៍​របស់​បង​។ បន្ទាប់ពី​ ស្តាប់​បងង្វៀនក្វឹក​ភី​ (Nguyen Quoc Phi)  និយាយ​ពី​គោល​គំនិត​បង្កើត​​ហាង​កាហ្វេ​មនុស្សយន្ត​ ខ្ញុំ​យល់​ព្រម​ភ្លាម​ ហើយ​​​ចាប់​ដៃអនុវត្ត​​បំពេញ​បំណងប្រាថា្ន​ដែល​ត្រូវ​​រត់រាយ​ទាំង​ពីយូរ​ វូទ្រុង​ថាញ ​(Vu Trung Thanh) ពោល​យ៉ាង​នេះ​។
 
ផ្តើម​ដំណើរ​ការ​ច្នៃ​មនុស្ស​យន្ត​ ចាប់ពី​ខែ​មីនា​ ប៉ុន្តែ​មកដល់​ចុង​ឆ្នាំ​ទើប​ធ្វើ​សម្រេច​មនុស្ស​យន្ត​។ ក្នុង​ដំណើរ​ការ​ច្នៃ​ មិត្ត​ទាំង​ពីរ​ជួប​ការ​លំបាក​យ៉ាងច្រើន​ ត្រូវ​ការ​ស្រាវ​ជ្រាវ​ ស្វែង​រក​ឯកសារ​ណែនាំ​ពី​ប្រភព​ផ្សេងៗ​។​ ក្នុង​ការ​សាក​ល្បង​មិនទទួល​បាន​ជោគជ័យ​ ហើយ​ត្រូវ​ធ្វើ​សាឡើង​វិ​ញ។ ព្រោះ​ហេតុ​នោះ​ បា្រក់​ចំណាយ​​ផលិត​មនុស្សយន្ត​ ឡើង​ដល់​១០០​លានដុង​ លើស​ពី​ចំនួនប្រាក់ដែល​​​បម្រុង​ទុក​ខាង​ដើម​។

វូ​ទ្រុង​ថាញ ​(Vu Trung Thanh)​ ឲ្យ​ដឹងថា​ តាំង​ពីធ្វើ​សម្រេច​មក​ដល់​សព្វថ្ងៃ​ មនុស្ស​យន្ត Mortar ​ដំណើរការ​ល្អ​មិនជួប​ឧបសគ្គ​អ្វី​មួយ​ទេ។ នៅ​ខាង​មុខ ​ផលិត​ករ​វ័យ​ក្មេង​នេះ នឹង​បន្ត​ផលិត​បន្ថែម​មនុស្សយន្ត​បី​នាក់​ សម្រាប់​បម្រើ​ភោជនីយដ្ឋាន​។ មនុស្ស​យន្ត​ជំនាន់​ក្រោយ​នឹង​បាន​លើក​កម្ពស់​ទំនើប​​ជាង​ ហើយ​មាន​មុខ​ងារ​ផ្សេង​​ថ្មី​ដូចជា៖ ចលនា​សន្លាស់​កដៃ​រស់​រវើក​ជាង​ ពោលពាក្យ​ជាមួយ​ភ្ញៀវ​សម្បូរ​បែប​​ជាង​ ប្រាក់​ចំណាយ​រំពឹង​ទុក​នឹង​ត្រូវ​បង់​ស្មើពាក់​កណ្តាល​បើ​ប្រៀប​នឹងកាល​ពីមុន​។​
 
ក្វឹក​ភី​ (Quoc Phi) និង​ទ្រុង​ថាញ ​​(Trung Thanh) មាន​បំណង​ចង់​ឲ្យ​ Robotcafe ​ក្លាយជា​អាសយដ្ឋាន​ជិត​ស្និទ្ធ​ជាមួយ​យុវវ័យ​​ ដែល​មាន​រួម​ចំណង​ចំណូល​ចិត្ត​ច្នៃ​មនុស្ស​យន្ត​បម្រើ​គោល​ដៅ​ពិតប្រាកដ​នៃ​​ជីវភាព​រស់​នៅ​៕​
 

អត្ថបទនិង​រូបថត៖ តឹត​សើន​
 


បណ្តាអត្ថបទបានផ្សាយ