05/12/2015 09:36 GMT+7 Email Print Like 0

ស្ស៊ីចាត់ទុកវៀតណាមគឺជាស្ពានសំខាន់តភ្ជាប់ជាមួយអាស៊ាន


រុស្ស៊ីចាត់ទុកវៀតណាមគឺជាស្ពានសំខាន់តភ្ជាប់ជាមួយអាស៊ាន (Image: VNA)

នៅជំនួបសន្ទនាជាមួយ លោក  Andrey Klimov អនុប្រធានគណៈ​កម្មាធិការ​កិច្ចការ​បរទេស​ក្រុម​ប្រឹក្សា​រសហព័ន្ធ​រុស្ស៊ី​ (ព្រឹទ្ធសភា) នាថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០១៥ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី លោក Nguyen Thanh Son បាន​អះ​អាង​ថា៖ វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងជាមួយរុស្ស៊ី។ វៀតណាមត្រៀម​ខ្លួន ជាស្រេច​ក្លាយទៅ​ជាស្ពាន​តភ្ជាប់​សំខាន់​ និងប្រកបដោយប្រសិទ្ធភាពមួយ​ដើម្បី រុស្ស៊ីទាក់ទងជាមួយទីផ្សារក្រុមប្រទេស​អាស៊ាន។ ក៏ក្នុង​ឱកាស​នេះ​ដែរ​លោក Nguyen Thanh Son បានជូនដំណឺង ជាមួយលោក Klimov អំពីប្រសិទ្ធ​ភាព​នៃ​គំរោង​ការណ៍​នានា​របស់​វៀត​ណាម​នៅរុស្ស៊ី ការរៀបចំផ្សារណាត់ទំនិញ​វៀតណាម មានគុណ​ភាពខ្ពស់​ប្រកប​ដោយ​ជោគ​ជ័យ ព្រមទាំង សម្តែង​គោល​បំ​ណងថា៖ លោក Klimov និងរដ្ឋអំណាចសហព័ន្ធរុស្ស៊ីគាំទ្រគំរោងការណ៍​វិនិយោគ​​របស់​វៀត​ណាម​និយាយ​ដោយ​ឡែក ក៏ដូចជា បន្តបង្កលក្ខណៈងាយ​ស្រួលសំរាប់​សហគមន៍​ជន​វៀត​ណាម រៀន​សូត្រ​ធ្វើអាជីវកម្ម​និង​រស់​នៅនៅ​សហព័ន្ធរុស្ស៊ីផងដែរ។ រីឯខ្លួនវិញ លោក Klimov បានឲ្យដឹងថា៖ រុស្ស៊ីចាត់ទុក​វៀតណាម​ ជាស្ពាន​តភ្ជាប់​សំខាន់​ជាមួយ​អាស៊ាន​ព្រមទាំងគាំទ្រ​ បណ្ដាគំរោង​ការណ៍រ​វិនិយោគ របស់វៀត​ណាមនៅរុស្ស៊ី ដូចជា៖ គំរោង​ការណ៍​របស់​ TH​True Milk មជ្ឈមណ្ឌល​ឧស្សាហកម្ម​ស្រាល​និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​Incentra៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ