14/06/2017 09:38 GMT+7 Email Print Like 0

ស្វែងរកទិសដៅសម្រាប់ការអភិវឌ្ឍន៍វិស័យកសិកម្មនៅវៀតណាម

នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Nguyen Xuan Cuong ដែលជាសមាជិករដ្ឋាភិបាលដំបួងដែលធ្វើការឆ្លើយការសួរដេញដោល។ ខ្លឹមសារនៃការសួរដេញដោលនេះ គឺផ្តោតសំខាន់ទៅលើដំណោះស្រាយនិងដំណើរការអនុវត្តប្រកបដោយប្រសិទ្ធភាពការរៀបចំរចនាសម្ព័ន្ធផ្នែក​ កសិកម្មឡើងវិញនាពេលខាងមុខ វិធានការលើកកំពស់គុណភាព ប្រសិទ្ធភាពនិង ការប្រកួតប្រជែងរបស់​ផលិតផល ដោយមានការតភ្ជាប់ផលិតកម្មជាមួយការប្រើប្រាស់ផលិតផលឆ្ពោះទៅការអភិវឌ្ឍន៍កសិកម្មនិរន្តរភាព។

 

       
 រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Nguyen Xuan Cuong អញ្ជើញធ្វើការឆ្លើយការសួរដេញដោល

ស្តីពីសក្កានុភាពផលិតជលផល រដ្ឋមន្ត្រី លោក Nguyen Xuan Cuong បានចាត់ទុកថា វៀតណាមមានប្រៀបខ្លាំងសម្រាប់អភិវឌ្ឍន៍ផ្នែកនេះ ប៉ុន្តែបញ្ហាប្រឈមបច្ចុប្បន្នគឺធ្វើយ៉ាងម៉េច ដើម្បីប្រជាកសិករនិងសហគ្រាសមានការតភ្ជាប់គ្នា។

“យើងខ្ញុំបានប្រគល់ឲ្យវិទ្យាស្ថានស្រាវជ្រាវនានាដោះស្រាយបញ្ហាពួជដោយម្ចាស់ការ។ នាយករដ្ឋមន្ត្រីបានអនុម័តលើមណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់អំពីបង្គារនៅខេត្ត Bac Lieu មានទំហុំ ៤០០ ហិកតា។ នៅទីនេះ យើងនឹងស្រាវជ្រាវ ផ្លាស់ប្តូរបច្ចេក ទេសនិងដំណើរការផលិតកម្ម។ ស្តីពីសក្កានុភាពផលិតជលផលនិយាយរួមគឺយើងគប្បីអនុវត្តត្រឹមត្រូវការរៀបចំផែនការមេដោយមិនអាចអភិវឌ្ឍន៍ផលិតកម្មធ្វើឲ្យមាន​ផល​ប៉ះ​ពាល់ដល់បរិស្ថានឡើយ”។

ចូលរួមឆ្លើយក្នុងសម័យសួរដេញដោលនាព្រឹកថ្ងៃទី១៣ ខែមិថុនា ឧបនាយករដ្ឋមន្ត្រី លោក Trinh Dinh Dung បាននិយាយដល់ដំណោះស្រាយមេសំដៅលើកកំពស់ការប្រកួតប្រជែងរបស់ផ្នែកកសិកម្មនិយាយរួមក្នុងនោះ​​មានផលិតផលកសិកម្ម។

“មុនបង្អស់គឺត្រូវពង្រឹងរបៀបរបបព្រមៗគ្នាដើម្បីបង្កើតរកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍ ក្នុងនោះ បង្កលក្ខណៈងាយស្រួលឲ្យប្រជាកសិករនិងសហគ្រាសអាចទាក់ទងផ្ទាល់ជាមួយប្រភពទុន ពន្ធនិងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លាស់ប្តូររូប សណ្ឋានបង្កើនកំណើនក្នុងកសិកម្ម។ ម្យ៉ាងវិញទៀត ត្រូវពិនិត្យឡើងវិញ យុទ្ធ សាស្ត្ររៀបចំផែនការមេរបស់ផលិតផលនានាសំដៅពង្រីកសក្កានុពលនិងផ្លាស់ប្តូរការប្រើប្រាស់វិទ្យាសាស្ត្រ​បច្ចេកវិទ្យា”៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

  
 

 
បណ្តាព័ត៌មានបានផ្សាយ