12/04/2015 13:58 GMT+7 Email Print Like 0

ស្វែងរកដំណោះស្រាយសម្រាប់សន្តិសុខស្បៀងអាហារនិងទឹកនៅទន្លេមេគង្គប្រភពក្រោម

រាល់ការសាកល្បងចំពោះសន្តិសុខស្បៀងអាហារ និងប្រភពទឹកនៅទន្លេមេគង្គប្រភពក្រោម​និងតួនាទី​របស់​បច្ចេក​វិទ្យា ជាប្រធានបទនៃសិក្ខា សាលា ទើបនឹងបានរៀបចំនៅរដ្ឋធានីវ៉ាស៊ីងតោនរបស់អាមេរិក ដោយមាន ការ​​ ចូលរួមរបស់បណ្តាតំណាងក្នុងតំបន់ តំណាងក្រសួងការបរទេសនានា និងបណ្តាអង្គភាពអាជីវកម្មអា​មេរិ​ក​។​ នេះជាសិក្ខាសាលា ស្ថិតក្នុងក្របខ័ណ្ឌ នៃការផ្តើមគំនិត ទន្លេមេគង្គប្រភពក្រោម ជារូបសណ្ឋានដៃគូ រវាង​អា​មេ​​រិក វៀតណាម ថៃ កម្ពុជា ឡាវ ងម៉ីយ៉ាន់ម៉ា សំដៅទប់ទល់នឹងរាល់ការសាកល្បង អំពីគោលនយោបាយនិង
អភិវឌ្ឍន៍។ តាមបណ្តាអ្នកវិទ្យាសាស្រ្តក្នុងសិក្ខាសាលា  ថា រួមជាមួយដំណើការរៀបចំផែនការ ​និងគោល​នយោ​បាយ​ គឺការងារចាំបាច់ នា បច្ចុប្បន្ន គឺស្វែងរក និងអនុវត្តបណ្តាបច្ចេកវិទ្យាការពារប្រភពទឹកឲ្យស្របនឹង លក្ខណៈ​អភិវឌ្ឍន៍ក្នុងតំបន់។ លោក Tran Ngoc Ca ប្រធានការិយាល័យវិទ្យា សាស្រ្តនិងបច្ចេកវិទ្យា នៃស្ថាន​ទូត​វៀតណាមប្រចាំនៅអាមេរិកបានឲ្យដឹងថា៖

“មានបញ្ហាមួយចំនួន ហើយមុនបង្អស់គឺលក្ខណៈធម្មជាតិ។​ទី២ គឺអនុវត្តបច្ចេកវិទ្យាចាំបាច់ ដើម្បីអាច​ប្រើប្រាស់​ប្រភព​ទឹកស្អាត ជាង ឬ ប្រែឲ្យប្រភពទឹក មិនទាន់ស្អាតឲ្យក្លាយទៅជាប្រភពទឹកស្អាត។ នេះជាគោលដៅ​ដែល​វៀត​ណាមកំពុងបោះជំហានទៅមុខ”៕

 
តាម VOV5-​វិទ្យុសម្លេងវៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ