10/12/2015 15:45 GMT+7 Email Print Like 0

ស្វែងយល់ពីផ្លូវរូងដីឥដ្ឋនៅដាឡាត

ឆ្លងកាត់ព្រៃស្រល់ដ៏ខៀវស្រស់ជាង១២០០ម៉ែត្រ ផ្លូវរូង​ដីឥដ្ឋ​ជា​អច្ឆារិយៈ​និមិត្តថ្មី​មួយ​ដ៏​អស្ចារ្យ​នៅ​ដា​ឡាត (ខេត្ត​ឡឹមដុង)។ ទើប​តែដំណើរ​ការ​កាល​ពីឆ្នាំ២០១២ ប៉ុន្តែ​ទីនេះ​បាន​ក្លាយ​ជា​ទីកន្លែង​ទាក់​​ទាញ​ អ្នកដំណើរ​ទេសចរណ៍​របស់​ក្រុមហ៊ុន​ទេសចរណ៍​នានា​។

ផ្លូវរូងដីឥដ្ឋមានឈ្មោះហៅផ្សេងៗពីគ្នាដូចជា៖ ផ្លូវរូងចម្លាក់ ផ្លូវរូងដីក្រហម ផ្លូវរូងដីឥដ្ឋ។ល។ ប៉ុន្តែ​ទោះបី​ហៅ​ឈ្មោះ​ណា​ក៏ដោយ ទី​កន្លែង​នេះ​ក៏​បង្កើត​បាន​ភាព​ងឿង​ឆ្ងល់ និង​អារម្មណ៍​​ស្រមើស្រមៃ​របស់​ភ្ញៀវ​ទេសចរណ៍ ដើម្បី​មក​ស្វែង​យល់​ទីនេះ។ ម្ចាស់របស់ផ្លូវរូងដីឥដ្ឋ គឺបងទ្រីញបាយុង អ្នក​មាន​ក្តីចំណូល​ចិត្ត​ធំ​ចំពោះ​សំណង់​ស្ថាបត្យកម្ម​បូរាណ​នៅ​ដាឡាត។

ក្រោយ៤ឆ្នាំស្រាវជ្រាវ បងទ្រីញបាយុង បានរកឃើញរូបមន្តធ្វើដីឥដ្ឋ bazan ក្លាយជាវត្ថុធាតុ​ថ្មី ដែល​មាន​ពណ៌​សម្បុរ​វិសេស ជាពិសេសគឺជិតស្និទ្ធ​នឹងបរិស្ថាន។ ផ្លូវរូងដីឥដ្ឋគឺជាគំនិត​បោះជំហាន​ដ៏អស្ចារ្យ ពីវត្ថុធាតុ​កសាង​វា គឺ​ចម្រុះ​សារជាតិ ដែលមានកម្រិត​ស្វិត​មាំប្រៀប​ស្មើនឹ​ង​បេតង់។

តាមបងទ្រីញបាយុងឲ្យដឹងថា សំណង់ចម្លាក់សិល្បៈនេះ បង្កើតឡើងពឹងផ្អែកនៅលើគំនិត​ពីរ គឺការ​បង្ហាញ​សា​ឡើង​វិញ​ នូវស្រុកដាឡាតមួយ កាល​ពី​សម័យ​បុព្វកាល  និង​​ស្រុក​​ដាឡាត​​មួយ​ជា​ទី​ក្រុង​​ទេសចរណ៍​កំសាន្ត​ដែល​ល្បី​ឈ្មោះនៅវៀត​ណាម។


ទិដ្ឋភាពរស់នៅកាលសម័យបុព្វកាលរបស់ប្រភេទមនុស្សទោចធ្វើអំពីវត្ថុធាតុដីឥដ្ឋ។

សំណង់ស្ថាបត្យកម្ម វប្បធម៌វិសេសវិសាលជាច្រើនរបស់ស្រុកដាឡាត ដូចជាទីសក្ការៈបូជាផ្ទះមាន់។

ទេសភាពភូមិជនជាតិអ្នកស្រុកនៅដាឡាត។ល។

ដាឡាតនៃកំណាព្យនិងតន្រ្តី ដោយមានរូបភាពចាប៉ីហ្គីតា និងណោតតន្រ្តី។

វិចិត្រករស្វែងរកអារម្មណ៍ពីដាឡាត។

និងរទេះភ្លើងបូរាណ ស្ថានីយ៍ចំណតដាឡាត។

រទេះសេះ ជាលក្ខណៈទេសចរណ៍មួយនៅដាឡាត បានឆ្លាក់ជាប់នឹងជញ្ជាំងថ្មរបស់ផ្លូវរូងដីឥដ្ឋ។

សណ្ឋាគារ Palace។

គ្រូពេទ្យ Yersin អ្នករកឃើញដាឡាត។

ផ្ទះធ្វើពីដីឥដ្ឋក្រហម bazan ចូលក្នុងបញ្ជីឯតទគ្គកម្មវៀតណាម។

ផ្ទះវិឡាបូរាណដែលបង្កើតក្នុងផ្លូវដីឥដ្ឋនៅក្បែរព្រៃស្រល់ដាឡាត។

បរិយាកាសវិសេសរបស់ផ្លូវរូងដីឥដ្ឋ។

ផ្កាសាគូរានៅដាឡាត។

ផ្លែឈើដាឡាតក្នុងផ្លូវរូងដីឥដ្ឋ។

ផ្លូវរូងដីឥដ្ឋមានឈ្មោះហៅផ្សេងៗគ្នាដូចជា៖ ផ្លូវរូងចម្លាក់ ផ្លូវរូងដីក្រហម ភូមិដីឥដ្ឋ។ល។

ភ្ញៀវទេសចរណ៍នៅក្បែរសេះមួយគូដែលធ្វើពីដីឥដ្ឋ។

យុវតីលេងសប្បាយក្រោមខ្សែទឹកជ្រោះ កាំលី នៅខាងក្នុងផ្លូវរូងដីឥដ្ឋ។

ផ្លូវរូងដីឥដ្ឋ ខាងដើមផ្លូវគឺក្បាលនាគ តំណាងឲ្យពូជពង្សនាគទេពរបស់ជនជាតិវៀតណាម។ ពីនេះ​ភ្ញៀវ​ទេសចរណ៍​នឹង​បានស្វែងយល់​ទូទៅ អំពីដាឡាតដោយវត្ថុធាតុដីឥដ្ឋសុទ្ធសាធ  ជា​ពិសេសគឺយល់បាន​ជាក់​ច្បាស់ ពីប្រ​ភព ប្រវត្តិសាស្រ្តក​កើតនិងអភិវឌ្ឍន៍​របស់​ទីក្រុង​ដាឡាត។

បណ្តាសំណង់ស្ថាបត្យកម្មនិង​វប្បធម៌វិសេសដូចជា៖ ស្ថានីយ៍ចំណតរថភ្លើង វិមានស្តេច​បាវ​ដាយ វិទ្យាស្ថាន Pasteur មហា​វិទ្យាល័យ​ដាឡាត សណ្ឋាគារ Palace ទីសក្ការៈបូជា​ផ្ទះមាន់ វត្តឡិញសើន បឹងហូស្វឹនហឿង ផ្សារ​ដា​ឡាត​។ល។ មកដល់ព្រលានយន្តហោះឡៀនខឿង បឹងត្វៀនឡឹម ជ្រលងភ្នំស្នេហា។ល។ សុទ្ធតែ​ជា​ទី​កន្លែង​ទេសចរណ៍​ដ៏ល្បី​ឈ្មោះរបស់​ដាឡាត បានបង្ហាញសាឡើងវិញយ៉ាង​វិចិត្រនៅលើវត្ថុធាតុដីឥដ្ឋ  ។

ផ្លូវរូង​ដីឥដ្ឋបានទទួលឯតទគ្គកម្មពីរ របស់បញ្ជីឯតទគ្គកម្មវៀតណាម ដោយមានផ្ទះវិសេស​មួយខ្នង ទំហំជាង៩០ម៉ែត្រ​ការ៉េ។ នោះ​គឺ​ឯត​ទគ្គ​កម្ម​ផ្ទះធ្វើពី​ដីឥដ្ឋ​​ក្រហម bazan មិនបានដុតស្ល មាន​​ដំបូល​រូប​ផែន​​ទី​វៀត​ណាម​មុន​គេ​បង្អស់​ ដែល​មានផ្ទៃទំហំធំបំផុត និងផ្ទះ​បានសាងដោយ​ ដីឥដ្ឋមានរចនាបទដ៏អស្ចារ្យបំផុត។ បងឡេអាញ​ង៉ុក ភ្ញៀវ​ទេសចរណ៍​មកពីខេត្ត​ប៊ិញធ្វឹនចែករំលែកថា៖ “ខ្ញុំមកដល់ដាឡាត ជា​ច្រើន​ដង​ណាស់​មក​ហើយ និង​ទៅ​ទស្សនា​កន្លែង​ទេសចរណ៍ដ៏ល្បីជាច្រើន ប៉ុន្តែផ្លូវរូង​ដីឥដ្ឋបង្កើតឲ្យខ្ញុំមាន​អារម្មណ៍ពិសោធន៍ដ៏វិសេស។ បណ្តា​ស្ថាបត្យកម្ម​​ទេសភាព​​ដាឡាត ​ពីដីឥដ្ឋ​​ដូច​ជាលេច​អណ្តែត​នៅ​​កណ្តាល​​បរិយាកាស ​ដូច​ក្នុង​​សុបិន​​របស់​ដាឡាត​។ល។​”​៕

 

អត្ថបទនិងរូបថត៖ ង្វៀនវូថាញដាត

បណ្តាអត្ថបទបានផ្សាយ