03/06/2015 09:59 GMT+7 Email Print Like 0

ស្វីសមានគោលបំណងជំរុញទំនាក់ទំនងសហប្រតិបតិ្តការជាមួយវៀតណាម

តាមសេចក្ដីអញ្ជើញរបស់ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh រដ្ឋ​មន្រ្តីការបរទេសស្វីសលោក Didier Burkhalter បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃ ទី១ដល់ទី២ ខែមិថុនា ឆ្នាំ២០១៥។ នៅជំនួបចរចារនាព្រឹកថ្ងៃទី២ មិថុនា លោកDidier Burkhalter បានអះអាងថា រដ្ឋាភិបាលស្វីសមានគោលបំណងជំរុញខ្លាំងទំនាក់ទំនងសហប្រតិបតិ្តការប្រកបដោយប្រសិទ្ធភាពជាមួយវៀតណាម។ភាគីទាំង២បានឯកភាពថា នឹងបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ បន្តអនុវត្តយន្តការជួប សន្ទនាអំពីនយោបាយដែលមានស្រាប់រវាងក្រសួងការបរទេសទាំង២ សហការរៀបចំសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូត នាឆ្នាំ២០១៦។ភាគីទាំង​២​ក៏​បាន​​ឯកភាព​លើកទឹកចិត្តនិងបង្កលក្ខណៈងាយស្រួលសំរាប់អង្គភាពអាជីវកម្មនៃប្រទេសទាំង២បង្កើនការ​ជួប​​ប្រាស្រ័យស្វែងយល់ទីផ្សារ​ ផ្សាភ្ជាប់កិច្ចសហប្រតិបតិ្តការ ជាពិសេសក្នុងវិស័យដែលភាគីទាំង២មាន ឧត្តមភាពនិងតម្រូវការ។ 


ជំនួបចរចាររវាងក្រសួងការបរទេសវៀតណាមនិងស្វីស

ស្ដីពីបញ្ហាសមុទ្រខាងកើត ភាគីទាំង២បានចែករំលែកការព្រួយបារម្ភអំពីរាល់បំរ៉ែបំរួលនាពេលថ្មីៗនេះ ហើយ​សង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការធានាសន្តិភាពស្ថិរភាព រក្សាសន្តិសុខ សុវត្ថិភាពនិងសេរីភាពខាងនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើតឲ្យសមស្របនឹងច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញ​អ.ស.ប
ស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ក៏ដូចជាសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបតិ្តការរបស់ ភាគីទាក់ទិននានានៅសមុទ្រខាងកើត (DOC) ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ