18/09/2015 09:37 GMT+7 Email Print Like 0

ស្វីសជានិច្ចកាលយកចិត្តទុកដាក់បង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម


ស្វីសជានិច្ចកាលយកចិត្តទុកដាក់បង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

បន្ត​ដំណើរ​ទស្សនកិច្ច​នៅស្វីស នាថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០១៥​ ឧបនាយករដ្ឋមន្ត្រីវៀត​ណាម លោក Vu Van Ninh បានមាន​ជំនួប​សន្ទនា​ ជាមួយអនុប្រធានាធិបតី​និង​ជារដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច អប់រំ និង​ស្រាវជ្រាវ​ស្វីស លោក Johann Niklaus Scheneider – Ammann ។ ឧបនាយករដ្ឋមន្ត្រី​លោក Vu Van Ninh បាន​សម្ដែង​គោល​បំណង​ថា៖ ស្វីស​បន្ត​បង្កើន​ការផ្លាស់​ប្តូរពាណិជ្ជកម្ម សហប្រតិបត្តិការ​អនុវត្ត​គំរោង​ការណ៍​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ជាផ្លូវការ (ODA) ដំណាក់​កាល​ ក្រោយ​ឆ្នាំ​២០១៦ និងគំររោង​វិនិយោគផ្ទាល់ពីបរទេស (FDI) នៅវៀ​ត​​ណាម។ រីឯ ​អនុប្រ​ធានាធិបតី  លោក Johann Niklaus Scheneider – Ammann បានអះអាង​ថា៖​ស្វីស​ជានិច្ច​កាល​​យក​ចិត្តទុក​ដាក់ បង្កើនកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ​ជា​មួយវៀត​ណាម។

ថ្នាក់ដឹកនាំទាំងពីររូប បានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ លើក​ទឹកចិត្ត និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​សំរាប់​​អង្គភាព​អាជីវកម្ម និង​វិនិយោគិននៃ​ប្រទេស​ទាំងពីរ បង្កើនជំនួប​សន្ទនា ស្វែងយល់អំពីទី​ផ្សារ សហ​ប្រតិ​បត្តិ​ការ​ ជាពិសេសក្នុងវិស័យដែល​ភាគីទាំងពីរ មានឧត្តមភាព និងតម្រូវការ​ដូចជា៖ ហិរញ្ញវត្ថុ ធនាគារ ធានា​រ៉ាប់រង់ បច្ចេក​វីទ្យាខ្ពស់ កសិកម្ម និងទេសចរណ៍៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ