03/06/2015 09:59 GMT+7 Email Print Like 0

ស្វីសគាំទ្រវៀតណាមក្នុងការធ្វើសមាហរណកម្មក្នុងសេដ្ឋកិច្ចអន្តរជាតិយ៉ាងទូលំទូលាយ

នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៥ នៅខុទ្ទកាល័យរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Hoang Trung Hai បានទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសស្វីស លោក Didier Burkhalter ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។លោក Hoang Trung Hai បានសំដែងគោលបំណងថាស្វីសបន្តជំរុញខ្លាំងការផ្លាស់ប្ដូរពាណិជ្ជកម្ម​ សហប្រតិបតិ្តការអនុវត្តគំរោងការណ៍ ODA FDI នានានៅ​វៀត​ណាម​ គាំទ្រនិងជំរុញថែមទៀតការចរចារលើកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងប្លុកពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) ។រីឯខ្លួនវិញ លោក Didier Burkhalter បានអះអាងថា ស្វីសជានិច្ចកាលគោរព ការបង្កើនកិច្ចសហប្រតិបតិ្តការជាមួយវៀតណាមនិងការបើកសម្ភោធអគ្គស្ថាន កុងស៊ុលស្វីសប្រចាំនៅទី​ក្រុង​ហូជីមិញជាភស្តុតាង១។លោក Didier Burkhalter បានសង្កត់ធ្ងន់ថា៖ ស្វីសគាំទ្រវៀតណាមក្នុងការធ្វើ​វើសមាហរណកម្មក្នុងសេដ្ឋ កិច្ចអន្តរជាតិយ៉ាងទូលំទូលាយ។


ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Hoang Trung Hai (ខាងឆ្វេង)និងរដ្ឋមន្រ្តីការបរទេសស្វីសលោក Didier Burkhalter
ស្ដីពីបញ្ហាសមុទ្រខាងកើតដែលកំពុងមានបំរ៉ែបំរួលដ៏ស្មុគស្មាញដោយអំពើរំលោភច្បាប់របស់ចិននាពេលកន្លង​ទៅ ឧបនាយករដ្ឋមន្រ្តី Hoang Trung Hai និងរដ្ឋមន្រ្តី Didier Burkhalter បានអះអាងថា វៀតណាមនិងស្វីសសុទ្ធតែមាន ទស្សនៈដូចគ្នាថា​ ត្រូវគោរពច្បាប់អន្តរជាតិ ក្រមប្រតិបតិ្តនានា និងត្រូវធានាសេរី ភាព សន្តិសុខខាងនាវាចរណ៍ អាកាសចរណ៍នៅក្នុងតំបន់ដែលត្រូវបានចាត់ទុក ជាខ្សែផ្លូវពាណិជ្ជកម្មដ៏សែនសំខាន់​លើ​ពិភពលោក៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ