07/05/2018 00:01 GMT+7 Email Print Like 0

ស្លាកស្នាមព្រលានយន្តហោះតាកើន (Ta Con)

មណ្ឌល​កេរ​ដំណែល​ព្រលានយន្តហោះ​​តាកើន (Ta Con) ស្ថិត​នៅ​ឃុំតឹន​​ហើប​  (Tan Hop) ស្រុក​ហឿងហ័រ​ (Huong Hoa) ខេត្ត​ក្វាង​ទ្រី​ (Quang Tri) ជា​តឹកតាង​ពិត​ប្រាកដ​ ទៅលើឆន្ទៈ​ប្រាថ្នា​ចង់​​ឯកភាព​​ទឹក​ដី​នៃ​ជនជាតិ​វៀតណាម​។

ក្នុង​សង្រ្គាម​ប្រឆាំង​អាមេរិក​រំដោះ​ជាតិ​ ជំរុំ​​​ព្រលានយន្ត​ហោះ​តា​កើន​ (Ta Con) ជា​ស្នូល​នៃ​ប្រព័ន្ធ​របង​អេឡិច​ត្រូនិច McNamara​។ បាន​កសាង​នៅ​​ខែ​មិថុនា​ ឆ្នាំ​១៩៦៦ របង​អេឡិចត្រូនិច McNamara ​ បាន​អាមេរិក​​ដាក់ដំឡើង​​ដោយ​គោលបំណង​​ស្វែង​រក​ការ​ចលនា​ ទៅមក​ របស់​កង​ទ័ព​រំដោះ​ភាគ​ខាង​ត្បូង​វៀត​ណាម​។ ដោយ​មាន​​ថវិការ​ឡើង​ដល់​រាប់​លាន​ដូល្លាអាមេរិក​ ប៉ុន្ទែ​ដំណើរ​ការ​បាន​ពីរ​ឆ្នាំ​ ប្រព័ន្ធ​នេះ​បាន​បរាជ័យ​ទាំង​​ស្រុង ​ក្រោយ​ពី​ឆ្នាំ​១៩៦៨ ​ពេល​កង​ទ័ព​រំដោះ​ភាគខាង​ត្បូង​វៀតណាម​ ដណ្តើម​បាន​ជ័យ​ជំនះ​ក្នុង​យុទ្ធនាកា​រ​ផ្លូវ​​លេ​ខ​៩ -​ ខែ​សាញ​ (Khe Sanh)។​
 
ឆ្លងកាត់​៤០ឆ្នាំ​ មណ្ឌល​កេរដំណែល​ព្រលានយន្តហោះ​តាកើន (Ta Con)​ នៅ​រក្សា​បាន​វត្ថុតាង​សង្រ្គាម​ដូចជា​ យន្តហោះ កាំភ្លើង​ធំ រថយន្តក្រោះ មីន​ គ្រាប់​បែក​...។ល។ ទន្ទឹម​នោះ សំណង់​យោធា​ដូច​ជា​ ផ្លូវ​ក្រោម​ដី​ បន្ទាយ​យោធា​​​កង​ទ័ព​អាមេរិក​ ក៏​បាន​​បង្កើតសាឡើង​​ សម្រាប់​ជួយ​ឲ្យ​ភ្ញៀវទេសចរណ៍​​សំឡឹង​ឃើញ​មួយ​ភាគណា​នូវ​ទម្រង់រូបភាព​សោកនាដកម្ម​​នៃ​សង្គ្រាម​។​



 ជ្រុង​មួយ​នៃ​កេរដំណែល​ព្រលានយន្ត​ហោះ​តាកើន (Ta Con)​ (ឃុំតឹន​​ហើប​  (Tan Hop) ស្រុក​ហឿងហ័រ​
(Huong Hoa) ខេត្ត​ក្វាង​ទ្រី​ (Quang Tri))។


 កេរដំណែល​ព្រលាន​យន្ត​ហោះ​តាកើន (Ta Con)​ តាំងបង្ហាញ​ប៉មគ្រប់​ប្រភេទ​ ​ដែលទ័ព​​អាមេរិក​ធ្លាប់​ទម្លាក់​ចុះ​
ខេត្ត​ក្វាង​ទ្រី ​(Quang Tri) ពី​ឆ្នាំ​១៩៦៥ -​ ១៩៧២។


 យន្តហោះ​ដឹក​ជញ្ជូន​ដែល​ធ្លាប់​ចូល​រួម​ប្រយុទ្ធ​នៅ​ខែ​សាញ​ (Khe Sanh) ឥឡូវ​កំពុង​បាន​​តាំង​តម្កល់​បង្ហាញ
​នៅ​តាកើន (Ta Con)​។​


 វត្ថុតាងមួយ​ក្នុង​ចំណោម​វត្ថុតាង​មួយ​ចំនួន​ ជួយ​ឲ្យ​ភ្ញៀវទេសចរណ៍​​​​សំឡឹង​ឃើញ​នូវ​សោកនាដកម្ម​
នៃ​សមរភូមិ​សង្រ្គាម​​ប្រយុទ្ធ​នៅ​​តា​កើន ​(Ta Con)​។


 យន្តហោះ​ដឹក​ជញ្ជូន CH-47 ​ Chinook ធុន​ធ្ងន់ ​របស់​កង​ទ័ព​អាមេរិក​នេះ ដែល​ធ្លាប់​ចូល​រួម​ប្រយុទ្ធ​នៅ​ខែសាញ​
(Khe Sanh)​។ វិធី​​ដឹក​ជញ្ជូនតាម​​ផ្លូវ​អាកាស​ទំនើប​ បា​ន​ជនជាតិ​អាមេរិក​​ប្រើ​ប្រាស់​ច្រើន​ នៅ​ខែ​សាញ​
(Khe Sanh) ​ផ្ទុយទាំង​ស្រុង​​នឹង​​វិធី​ធម្មតា​​ដោយ​​​​ប្រើ​ឡាន​សាមញ្ញរបស់​កង​ទ័ព​រំដោះ​។​


 សារមន្ទីរ​តូច​ នៅ​កេរដំណែល​ព្រលាន​យន្ត​ហោះ​តាកើន (Ta Con)​។ នៅទីនេះ​តាំងបង្ហាញ​នូវ​ឯកសារ
វត្ថុតាង​ពាក់​ព័ន្ធ​ជាច្រើន​ ទៅដល់​យុទ្ធនាការ​ផ្លូវ​លេខ​៩​ - ខែ​សាញ​ (Khe Sanh)។​


 វត្ថុប្រើប្រាស់​ ឧបករណ៍​ចម្អិន​របស់​យោធា​អាមេរិក​ ប្រើ​ក្នុង​សង្គ្រាម​នៅ​តាកើន (Ta Con)​។​

 សារមន្ទី​នៅ​តាកើន (Ta Con)​ បង្កើ​ត​វិធី​​ដឹក​ជញ្ចូន​សាមញ្ញ​សារបស់​កង​ទ័ព​រំដោះឡើង​វិញ​
ប៉ុន្តែ​មាន​ប្រសិទ្ធភាព​ក្នុង​យុទ្ធនាការ​ផ្លូ​វលេខ​៩ - ខែ​សាញ​ (Khe Sanh ​)។​


 រូប​ភាព​កង​ទ័ព​រំដោះ​ចូលរួម​យុទ្ធនាការ​ផ្លូវ​លេខ​៩ - ខែសាញ​ (Khe Sanh)​ បាន​តាំង​បង្ហាញ​នៅ​សារមន្ទីរ​
ក្នុង​មណ្ឌល​កេរដំណែល​។​


 បន្ទាយ​កងទ័ព​អាមេរិក​ នៅ​បាន​រក្សា​ដូច​សភា​ដើម​នៅ​​ព្រលានយន្ត​ហោះ​តាកើន (Ta Con)​។

 ជ្រុង​មួយ​នៃ​ផ្លូវ​ចូល​ដេរដំណែល​ព្រលាន​យន្ត​ហោះ​តាកើន (Ta Con)​។​

 ភ្ញៀវទេសចរណ៍​ស្វែង​យល់​ មណ្ឌល​កេរដំណែល​តាកើន (Ta Con)​ ខេត្ត​ក្វាង​ទ្រី (Quang Tri)​។​

ដើម្បី​ជួយ​​ភ្ញៀវ​ទេសចរណ៍​​ស្វែង​យល់​ជម្រៅ​ជាង​អំពី​តឹក​តាង​នេះ ខេត្ត​ក្វាង​ទ្រី​ (Quang Tri)​ បានកសាង​សារមន្ទីរ​​តូច​មួយ​ ស្ថិត​នៅ​ខាង​មុខ​ទ្វារមណ្ឌល​​​​កេរដំណែល​​​តាំងបង្ហាញ​​នូវ​រូបភាព​ អាវុធ វត្ថុ​ប្រើប្រាស់ប្រចាំ​ថ្ងៃ​ នៃ​ភាគី​​​ប្រយុទ្ធ​ទាំង​ពី​រ។ ទីនេះ​ក៏មាន​ឯកសារ​​ស្តី​ពី​ស្ថានភាព​ប្រែ​ប្រួល​លម្អិតនៃ​យុទ្ធនាការ​ផ្លូវ​លេខ​៩ - ខែ​សាញ (Khe Sanh) ជូនដល់​​ភ្ញៀវ​ទេស​ចរណ៍​គ្រប់រូប​​។​
 
មក​ដល់​មណ្ឌល​កេរដំណែល​ព្រលានយន្ត​ហោះ​តាកើន (Ta Con)​ ភ្ញៀវ​ទេសចរណ៍​មួយ​ភាគ​ធំ​មាន​ចំណាប់​អារម្មណ៍​ ទៅ​លើ​​សមរភូមិ​សង្រ្គាម​ដែល​បាន​កន្លងទៅ​ដ៏​យូរ​ ទីកន្លែង​ដែល​ធ្លាប់​កើត​មាន​ការ​​ប្រយុទ្ធ​ដ៏​ខ្លាំង​​មួយ​នៅ​សម័យ​​​កាលនោះ​​ ឥឡូវ​ពោរពេញទៅ​ដោយ​ពណ៌​បៃតង​ដង្ហើម​រស់​នៃ​វាល​ស្រែ​ វាល​ពោត​ វាល​សណ្តែក​ដី​៕​

ព្រលានយន្ត​ហោះ​តាកើន​ (Ta Con) ​ដែល​ធ្លាប់ជាជំរុំ​​​យោធា​យុទ្ធសាស្រ្ត​នៃ​កងទ័ព​អាមេរិក​ អំឡុង​ឆ្នាំ​១៩៦៦ - ១៩៦៨។ ស្ថាននាម​នេះ ធ្លាប់​ផ្សារ​ភ្ជាប់​នឹង​ជ័យ​ជំនះ​ក្នុង​យុទ្ធនាការ​រំដោះ​ខែ​សាញ (Khe Sanh) ​នៅ​ឆ្នាំ​១៩៦៨ ទាំង​មាន​​​ពាក្យ​ស្លោក​ដ៏​ជូរ​ចត​​របស់​​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អាមេរិក James R. Schlesinger៖​ ​“ទោះ​បី​ពួក​យើងបោះបង់​​​ចោល​កិត្តិយស​​រដ្ឋ​អាមេរិក​ ក៏ត្រូវ​​​ការពារ​ខែសាញ​ (Khe Sanh)​ និង​បង្ខំ​ប្រធាន​ក្រុ​មប្រឹក្ស​សេនាធិការ​​សហយោធា ​ចុះកិច្ច​សន្យា​ដោយ​លោហិត​ ប៉ុន្តែ​ទី​​បំផុត​ក៏ត្រូ​វដក​ថយ​”។

(តាម​កាសែត​យុវជន)​
 

 អនុវត្ត​៖ វៀតកឿង​


បណ្តាអត្ថបទបានផ្សាយ