25/01/2015 16:28 GMT+7 Email Print Like 0

ស្រុក Xuan Loc និងទីរួមស្រុក Long Khanh ខេត្ត Dong Naiសម្រេចបទដ្ឋានជនបទថ្មី


នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Tan Dungនៅពាក់កណ្តាល (Image: VOV)

នាព្រឹក​ថ្ងៃទី ២៤ ខែមករា​ឆ្នាំ២០១៥​ ស្រុក Xuan Loc និង​ទី​រួមស្រុក Long​ Khanh ​ខេត្ត Dong Nai (ភាគ​ខាង​ត្បូងវៀ​តណាម​ទទួល​បានសេចក្តី​សម្រេច​របស់នាយ​ករដ្ឋមន្ត្រី​រដ្ឋាភិបាល​វៀតណាម​ស្តី​អំ​ពី​​ការ​​សម្រេច​បទ​ដ្ឋាន​​ជនបទ​ថ្មី។ នេះគឺជា​អង្គភាព​ចំនួន ២ ដែល​ត្រូវ​បានទទួល​បទដ្ឋាន​ជនបទ​ថ្មីក្នុងទូទាំង​ប្រទេស​វៀត​ណាម​។ ថ្លែងមតិ​នៅពិធីនេះ នាយក​រដ្ឋមន្ត្រី ​លោក Nguyen Tan Dung​ បាន​​ស្ងើច​សរសើរ​ខេត្ត​ Dong​ Nai​ ដែល​​ឈាន​ទៅមុខ​ក្នុងការ​កសាង​ជនបទ​ថ្មីក្នុង​ទូទាំង​ប្រ​ទេស​។​ ឃុំ​ចំ​នួន ៣៨% នៃ ឃុំ​ទាំងឡាយ​នៅខេត្ត​ Dong Nai ទទួល​បានបទដ្ឋាន​ជន​បទថ្មី។ តាម​លោក​នា​យក​​​រដ្ឋមន្ត្រី​ថា៖

ការកសាងជន​បទថ្មីក្នុង​ទូទាំង​ប្រទេស​​នៅជាភារកិច្ច​ដ៏ធ្ងន់ធ្ងរ ដោយសារ​ បទ​ដ្ឋាន​​​​ចំនួន ១៩ នៃការកសាង​ជនបទថ្មី​គឺជាបណ្ដាគោល​ដៅ​ជាក់​​ស្តែង​ដើម្បីអភិវឌ្ឍន៍​ប្រ​ទេស​ជាតិ​ឲ្យ​​បាន​ខ្លាំងក្លា​និងសម្បូរ​រុងរឿង។ នេះក៏​ជាខ្លឹមសារជា​ក់ស្តែងនៃ ការ​រៀប​​ចំរចនាសម្ព័ន្ធ​ខឿន​កសិ​កម្ម​​ឡើងវិញក្នុ​ងតំបន់តាម​ទិសមានទិន្ន​ផលនិងប្រ​សិទ្ធភាពខ្ព​ស់ជាងទៀ​ត។ ដោយ​ឈ​រលើ​ស្មារ​តី​នោះ​ លោក​នាយករដ្ឋមន្ត្រី​បានស្នើរ​ឲ្យថ្នាក់ដឹក​នាំខេត្ត​ Dong Nai និង​បណ្តាតំបន់​ផ្សេង​ៗ​បន្ត​​ចាត់​ទុក​ការ​​កសាង​ជនបទថ្មីជា​ភារកិច្ច​នយោបាយ​ដ៏សែន​ សំខាន់​ដើម្បីអនុ​វត្ត​គោល​​ដៅនៃ​រដ្ឋាភិបា​ល​គឺ​៖ ​ដល់​ចុង​ឆ្នាំ ២០២០ មាន ២០% នៃបរិមាណ​ឃុំទទួល​បានបទ​ដ្ឋាន​ជនបទ​ថ្មីក្នុង​ទូទាំងប្រ​ទេស​៕ 

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ