06/01/2017 09:30 GMT+7 Email Print Like 0

ស្រុកកោះ Phu Quoc ខំប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរជាង១លាន៨សែននាក់ក្នុងឆ្នាំ២០១៧


មណ្ឌល​ resort ជាន់ខ្ពស់មួយនៅកោះ Phu Quoc (រូបថត៖TTXVN)

ក្នុងឆ្នាំ២០១៧ ស្រុកកោះ Phu Quoc ខេត្ត Kien Giang ភាគខាងត្បូងវៀតណាមខំប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរជាង ១ លាន ៨ សែននាក់ កើនឡើង ២៥% បើប្រៀបនឹងឆ្នាំ២០១៦ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិជាង៣សែននាក់​ កើនឡើងជាង៤២%។អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Phu Quoc លោក Huynh Quang Hung ឲ្យដឹងថា ដើម្បីទទួលបានគោលដៅនេះ ស្រុកបន្តជំរុញខ្លាំងសកម្មភាពពន្លឿនពាណិជ្ជកម្មនិងទេសចរណ៍ បង្កើនការគ្រប់គ្រង បណ្ដាសកម្មភាពនៃផ្នែកទេសចរណ៍ ផ្សាភ្ជាប់នឹងការពង្រីកនិងអភិរក្សកេរ្តិ៍ ដំណែលប្រវត្តិសាស្ត្រនិង​រម្មណីយកម្មនៅលើកោះ។ទន្ទឹមនឹងនោះ ប្រមូលផ្ដុំការ វិនិយោគ ដើម្បីអភិវឌ្ឍន៍ផ្នែកសេវាកម្មនិងទេសចរណ៍តាមការកំណត់ទិសដៅរបស់រដ្ឋាភិបាលនោះគឺកសាង Phu Quoc ក្លាយទៅជាមជ្ឈមណ្ឌលអេកូឡូស៊ីទេសចរណ៍មានគុណភាពខ្ពស់ព្រមទាំងជាមជ្ឈមណ្ឌលពាណិជ្ជកម្មជាតិនិងអន្តរជាតិផងដែរ៕

តាម VOV5-​វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ