03/04/2017 09:53 GMT+7 Email Print Like 0

ស្រុកកោះ Ly Son បានប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធយុទ្ធជន Hoang Sa


ពិធីរំលឹកវិញ្ញាណក្ខន្ធយុទ្ធជន Hoang Sa (Dân Việt)

នាព្រឹក ថ្ងៃទី ២​​ ខែមេសា ឆ្នាំ២០១៧ នៅ ឃុំ An Hai ស្រុកកោះ Ly Son ខេត្ត Quang Ngai បានប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធយុទ្ធជន Hoang Sa ដើម្បីបង្ហាញនូវការដឹងគុណរបស់យុទ្ធជន Hoang Sa ដែលបានវាស់វែង បោះ​បង្គោល​សីមានិងបញ្ជាក់អធិបតេយ្យភាពចំពោះប្រជុំកោះ Hoang Sa និង Truong Sa​។ លោក Le Hoai An ប្រធានគណៈកម្មាធិការប្រជាជនឃុំ An Hai ស្រុក Ly Son ខេត្ត Quang Ngai បានអះអាងថា៖

“ជារៀងរាល់ឆ្នាំនាខែកុម្ភៈ តាមប្រតិទិនច័ន្ទគតិ បណ្ដាត្រកូលក្នុងឃុំ An Hai តែងតែប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធ​យុទ្ធជន Hoang Sa ដើម្បី​សម្ដែង​នូវការដឹងគុណចំពោះអ្នកដែលបានទៅប្រជុំកោះ Hoang Sa និង Truong Sa ដើម្បីបោះបង្គោលអះអាងអធិបតេយ្យភាព​សមុទ្រកោះដ៏​ពិសិដ្ឋ​របស់​មាតុ​ប្រទេស។ បច្ចុប្បន្ននេះអ្នកនេសាទយើងខ្ញុំនៅតែធ្វើសកម្មភាពនៅប្រជុំកោះទាំងពីរនេះ ដើម្បីបន្តអះ​អាងអធិប្ប​តេយ្យភាពកោះសមុទ្រ​ដ៏​ពិសិ​ដ្ឋរបស់មាតុ​ប្រទេស”។ 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ