26/01/2015 10:55 GMT+7 Email Print Like 0

ស្រាវជ្រាវកសាងបទដ្ឋានក្រីក្រថ្មីដោយពហុទិស


ស្រាវជ្រាវកសាងបទដ្ឋានក្រីក្រថ្មីដោយពហុទិស

សន្និដ្ឋាននៅក្នុងកិច្ចប្រជុំ គណៈកម្មាធិការបញ្ជាណែនាំមជ្ឈឹម ស្ដីពី​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ចីរ​ភាព​ លទ្ធ​ផល​អនុវត្ត​កា​រងារកាត់ប​ន្ថយភាព​ក្រីក្រឆ្នាំ២០១៤​និងទិស​ដៅ ភារ​កិច្ចឆ្នាំ ២០១៥ ដែល​​ទើបនឹងបាន​ប្រព្រឹត្ត​ទៅ​នៅ​​ទីក្រុងហា​ណូយ ឧបនាយក​រដ្ឋមន្ត្រីវៀត​ណាម លោក Vu Van Ninh បាន​ស្នើថា៖ ក្នុងឆ្នាំ​២០១៥​ គ្រប់​ក្រសួង​ស្ថាប័ន​ត្រូវបន្ត​សុក្រិតយន្ត​ការ គោល​នយោបាយ​កាត់​បន្ថយ​​ភាពក្រី​ក្រ ដោយផ្អែក​ទៅ​មូល​ដ្ឋានលទ្ធ​ផល​ដែលបាន​ស្រាវជ្រាវ។ ឧបនាយក​រដ្ឋមន្ត្រីបាន​ស្នើ​ថា​៖ត្រូវ​ប្រមូលផ្តុំ​យ៉ាងខ្លាំងក្លាទាំង​គោលនយោបាយ និង​​ប្រភពកម្លាំង​ជាមួយតំបន់​លំ​បាក​ជា​ពិ​សេស​​ និងជនរួមជាតិ​ជាជនជាតិភាគ​តិច ដោយ​ពហុ​​ទិស និងកា​ត់បន្ថយ​ភាពក្រីក្រដ៏​ចីរភាព។ ឧប​នាយក​រដ្ឋមន្ត្រី Vu Van Ninh ក៏បាន​ស្នើបន្តស្រា​វជ្រាវក​សាង​បទ​ដ្ឋានក្រីក្រ​ថ្មី ដោយព​ហុទិស បន្ត​​អនុវត្តគោលដៅកាត់បន្ថយភា​ពក្រីក្រម​ធ្យម២% ក្នុង​ទូទាំង​ប្រទេ​ស …ល​ៗ

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ