18/01/2016 11:04 GMT+7 Email Print Like 0

ស្មារតីនិងកម្លាំងអាស៊ាន*

លោកនាយករដ្ឋមន្រ្តី ង្វៀនតឹនយុង បានថ្លែងសុន្ទរកថាដ៏សំខាន់ នៅ​ពិធី​ជប់​លៀង​ទទួល​អំណរ​សាទរ​សហគមន៍​អាស៊ាន និងឆ្នាំថ្មី ឆ្នាំ​វក​អដ្ឋ​ស័ក​២០១៦ កា​សែត​រូបភាព​វៀត​ណាម​គោរព​ឧទ្ទេស​នាម​ខ្លឹម​សារ​មួយ​ចំនួន នៅ​ក្នុង​បទ​សុន្ទរ​កថានេះ​។

លោកនាយករដ្ឋមន្រ្តី ង្វៀនតឹនយុង ថ្លែងសុន្ទរកថា ទទួលអំណរសាទរសហគមន៍អាស៊ាននិងឆ្នាំថ្មី ឆ្នាំវកអដ្ឋស័ក២០១៦។
រូបថត៖ ដឹកតាម-ទីភ្នាក់ងារសារព័ត៌មានវៀតណាម

“សូមគោរពសមមិត្ត ភ្ញៀវកិត្តិយសនិងមិត្តភក្តិទាំងឡាយ

វៀតណាមនិង បណ្តាប្រទេស​អាស៊ីអាគ្នេយ៍ឆ្ល​ង​ចូល​ឆ្នាំ២០១៦ ដោយ​មាន​តួនាទី​ជា​សមាជិក​នៃ​ផ្ទះ​រួម​សហគមន៍​អាស៊ាន​ បានកសាង​និងតភ្ជាប់នៅលើ​សសរស្តម្ភទាំងបី គឺនយោបាយ-សន្តិ​សុខ សេដ្ឋកិច្ចនិង​វប្បធម៌​-សង្គម​។

សហគមន៍អាស៊ាន​បានបង្កើតឡើង គឺជាបទដ្ឋានអ​ភិវឌ្ឍន៍​ចាំបាច់នៃសហប្រតិបត្តិការ​តំបន់ ជាលទ្ធផល​នៃការ​ខិត​ខំ​ប្រឹង​ប្រែង និង​តស៊ូមិន​ចេះ​ហត់​នឿយ​​របស់​អាស៊ាន ក្នុងអំឡុងពាក់​កណ្តាលសតវត្សរ៍​កន្លង​ទៅ បង្ហាញ​ពីការ​យល់​ដឹង និង​ផលប្រយោជន៍រួម​​របស់ប្រ​ទេស​ជា​សមាជិក ស្តីពី​ការ​បង្កើន​កម្រិត​សហ​ប្រតិបត្តិ​ការ​ និង​តភ្ជាប់​ដើម្បី​ត្រៀម​បម្រុង​ទាញយក​នូវឱកាស ព្រម​ទាំងទប់ស្កាត់​នូវបញ្ហា​ប្រឈមថ្មី។

ចំពោះការយល់ដឹងកសាង​សហគមន៍អាស៊ាន គឺជាបទដ្ឋានបន្តបន្ទាប់បានអនុម័តចក្ខុវិស័យ​សហគមន៍​អាស៊ានឆ្នាំ២០២៥ អះអាងក្តីប្តេជ្ញាចិត្ត​របស់សមាជិកទាំងអស់​បន្តពង្រឹង​ពង្រីក និងធ្វើដំណើរ​ស៊ីជម្រៅ ជាង​នេះទៅ​ទៀត​គឺ​តភ្ជាប់​អាស៊ាន កសាង​សហគមន៍​អាស៊ាន ដំណើរការតាមច្បាប់ ពិតប្រាកដ​របស់ប្រជាជន ដើម្បី​ប្រជា​ជន មាន​ទំនាក់​ទំនង​បើកទូ​លាយ ជាមួយដៃគូនិង​មានតួនាទី ទី​តាំង​សំខាន់​នៅក្នុ​ង​តំបន់។

ចំពោះស្មារតី កម្លាំងអាស៊ាន និងចក្ខុវិស័យ​២០២៥ ពិត​ប្រាកដ​អាស៊ាន​អាច​បង្កើត​បាន​ខឿន​ដ៏រឹង​មាំនិង​ចលករ​ខ្លាំង​ក្លា ឲ្យការ​អភិវឌ្ឍន៍​នៃ​ប្រទេសនានានៅ​អាស៊ីអាគ្នេយ៍ ដើម្បីអាស៊ាន​និងទូទាំង​តំបន់។ យើង​ខ្ញុំ​សប្បាយ​រីករាយ​និង​មានមោទន​ភាពពី​ក្តីជោគជ័យរបស់​អាស៊ាន ព្រមទាំង​មានការ​យល់​ដឹង​ជ្រាល​ជ្រៅ​ អំពី​ស្ថាន​ភាព​តំបន់​កំពុង​មាន​ការប្រែ​ប្រួល​ស្មុគស្មាញបំផុត គឺនៅលើសមុទ្រខាងកើត។

ជាប្រទេសសមាជិកសកម្មនិងមានភារកិច្ច របស់សហគមន៍អាស៊ាន វៀតណាម​ប្តេជ្ញាកា​រ​ពារ​អធិបតេយ្យភាព និង​ផល​ប្រយោជន៍​ស្របច្បាប់​របស់ខ្លួន ទន្ទឹមនឹងនោះ ជានិច្ចអត់ធ្មត់​គោលការណ៍​ ដោះស្រាយជម្លោះ អសមភាព​ដោយ​សន្តិ​វិធី លើមូលដ្ឋានលក្ខន្តិកៈ​សារវ័ន​របស់ច្បាប់អន្តរ​ជាតិ ធម្មនុញ្ញនៃអង្គ​ការសហ​ប្រជាជាតិ អនុសញ្ញា​អង្គការ​សហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ បដិសេធន៍ប្រើប្រាស់អា​វុធ និង​គំរាម​គំហែងប្រើប្រាស់​អាវុធ ប្រឆាំង​យោធូបនីយកម្ម និងសកម្មភាពឯកតោភាគីនៅ​លើសមុទ្រខាង​កើត ធ្វើផ្លាស់​ប្តូរស្ថាន​ការ គំរាម​គំហែង​ដល់​សន្តិ​សុខ សុវត្ថិភាព​នាវាចរណ៍ ល្មើសច្បាប់អន្តរជាតិ ធ្វើឲ្យបង្កើនភាព​តាន​តឹង បន្ថយ​ទំនុក​ចិត្ត បង្កើត​ផល​វិបាក​ធ្ងន់ធ្ង​រ​និងយូរ​អង្វែង ឥទ្ធិពល​ដល់សន្តិភាព សន្តិសុខ ស្ថេរភាព​នៅតំបន់។

វៀតណាមនឹងធ្វើអស់​ពីកម្លាំងកាយចិត្តរបស់ខ្លួន រួមនឹង​ប្រទេសក្នុង​តំបន់​រួម​វិភាគ​ទាន​ ចូល​ក្នុង​ការ​ពង្រឹង​ពង្រីក​សន្តិភាព ស្ថេរភាព​នៅតំបន់​និងលើសមុទ្រខាង​កើត ទន្ទឹមនោះសំណូមពរដល់ភាគីនានា ដែល​ពាក់​ព័ន្ធ ស្មោះ​ត្រង់​អនុវត្ត​ពេញលេញ ប្រសិទ្ធភាព លើសេចក្តីប្រកាសរបស់ភាគី​នានាពីការប្រតិបត្តិ នៅលើសមុទ្រ​ខាង​កើត(DOC)  និងពិភាក្សាពិតនិងឆាប់អនុម័ត នូវក្រុមប្រតិបត្តិការនៃភាគីនានានៅ​លើសមុទ្រខាង​កើត COC​។

យើងខ្ញុំគោរពអំណគុណនិងអំពាវនាវ សហគមន៍អន្តរជាតិបន្តមានសម្លេងនិងសកម្មភាពខ្លាំង គាំទ្រការខិតខំរបស់វៀតណាម របស់អាស៊ាន ដើម្បីសន្តិភាព ស្ថេរភាព គោរព និងប្រតិបត្តិតាមច្បាប់ក្នុងតំបន់និងអន្តរជាតិ។


លោកនាយករដ្ឋមន្ត្រី ង្វៀនតឹយុង ថ្លែងសុន្ទរកថាអំណរសាទរសហគមន៍អាស៊ាននិងឆ្នាំថ្មី ឆ្នាំវកអដ្ឋស័ក២០១៦។
រូបថត៖ ដឹកតាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រីជាមួយគណៈប្រតិភូ។ រូបថត៖ដឹកតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម

សូមគោរពអស់លោកនិងមិត្តទាំងអស់

ក្នុងគោលនយោបាយការទូត ឯករាជ ម្ចាស់ការ ពហុភាគី ពិពិធកម្មរបស់វៀតណាម អាស៊ាន​គឺជាសសរស្តម្ភមួយ-អាទិភាពយុទ្ធសា​ស្រ្តមួយ​។

ក្នុង២០ឆ្នាំធ្វើដំណើរជាមួយអាស៊ាន ជាមួយ​ពាក្យស្លោក​ចូល​រួមម្ចាស់​ការ សកម្ម​និង​មាន​ភារកិច្ច វៀត​ណាម​ស្មោះត្រង់​ធ្វើសម្រេច កិច្ចសន្យានិង​កាតព្វកិច្ចរបស់សមាជិក​ម្នាក់ គឺជា​ប្រទេសមួយក្នុង​ចំណោម​ប្រទេស​នាំ​មុខ ក្នុង​ការ​អនុវត្ត កិច្ចសន្យាកសាង​សហគមន៍សេដ្ឋកិច្ច​អាស៊ាន ហើយ​រួម​វិភាគ​ទាន​សំខាន់​ឲ្យការ​អភិវឌ្ឍន៍​ធំឆេង​របស់​សហសម្ព័ន្ធ បានប្រទេសក្នុងនិងក្រៅតំបន់​ ទទួលស្គាល់និងវាយតម្លៃខ្ពស់។

ក្នុង​ពេល​ខាងមុខ យើងខ្ញុំនឹងបន្តបង្កើនកម្លាំង និងប្រមូលផ្តុំប្រភពកម្លាំង អនុវត្តស្មោះ​ត្រង់ កិច្ច​សន្យា​សមាហរណកម្ម​និងសហប្រតិបត្តិការ​រឹងមាំ ជា​មួយ​ប្រទេស​នានា​ដើម្បី​​កសាង​ជោគ​ជ័យ​សហគមន៍​អាស៊ាន។

ខ្ញុំ​សូម​សង្កត់ធ្ងន់ពីតួនាទីសំខាន់ របស់បណ្តា​ឯកអគ្គរដ្ឋទូត ប្រធាន​ស្ថាប័ន​តំណាង អង្គការ​និង​ភ្ញៀវ​កិត្តិយស​អន្តរ​ជាតិ គឺជា​ស្ពាន​តភ្ជាប់រវាង​ប្រទេស និងអង្គការ​របស់​មិត្ត ជាមួយ​វៀត​ណាម និង​កន្លង​មក​វៀត​ណាម​ជាមួយ​សហគមន៍​​អាស៊ាន។

ខ្ញុំសង្ឃឹម​អស់លោកនិងមិត្តបន្ត​លើកកម្ពស់​ ប្រសិទ្ធភាព​បេសកកម្ម​ពិសេស​របស់​ខ្លួន រួមជា​មួយ​យើង​ខ្ញុំកសាង​សហគមន៍​អាស៊ាន​មួយ សាមគ្គី រឹងមាំ មានតួនាទី​កណ្តាលនៅតំបន់ ដើម្បី​សន្តិភាព សហប្រតិ​បត្តិ​ការ និង​រីក​ចម្រើន​ក្នុង​តំបន់​និងលើ​ពិភព​លោក៕
---
*ចំណងជើងដោយកាសែតរូបភាពវៀតណាមដាក់

 

ទីភ្នាក់ងារសារព័ត៌មានវៀតណាម/កាសែតរូបភាពវៀតណាម
 


 
បណ្តាអត្ថបទបានផ្សាយ