21/05/2016 10:32 GMT+7 Email Print Like 0

ស្ពានតភ្ជាប់វប្បធម៌មិត្តភាពវៀតណាម-អាមេរិក


ស្ពានតភ្ជាប់វប្បធម៌មិត្តភាពវៀតណាម-អាមេរិក

នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ​២០១៦ នៅទីក្រុងហាណូយ សមាគមវៀតណាម-អាមេរិក ​នៃសម្ព័ន្ធ​ភាព​បណ្ដាសមាគម​មិត្តភាព​វៀតណាម និង​រោងពុម្ភពិភពលោក បានរួម​សហការរៀបចំជំនួប​ប្រាស្រ័យ៖ ស្ពាន​តភ្ជាប់​វប្បធម៌​មិត្តភាព វៀតណាម-អាមេរិក។ នេះគឺជាព្រឹត្តិការណ៍វប្បធម៌ពោពេញទៅ​ដោយ​អត្ថន័យ ត្រូវ​បាន​រៀបចំ​ឡើង មុន​នឹង​ដំណើរបំពេញទស្សនកិច្ច​នៅវៀតណាម របស់ប្រធានាធិបតី​អាមេរិក លោក Barack Obama ។ ថ្លែង​មតិនៅទី​នេះ អតីតឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអាមេរិក លោក​Nguyen Tam Chien ប្រធាន​សមាគម​វៀត​ណាម​-អាមេរិក បានរំលឹកឡើងវិញ នូវចំ​ណុច​សំខាន់ និងសកម្មភាព​នានា ក្នុង​ជំនួប​ប្រាស្រ័យវ​ប្បធម៌​មិត្ត​ភាព​ប្រជាជន​ រវាងវៀតណាមនិងអាមេរិក ក្នុងរយៈពេល៦០ឆ្នាំកន្លងទៅ។ ឯកអគ្គរដ្ឋទូត Nguyen Tam Chien បាន​សង្កត់​ធ្ងន់​ថា៖ វប្បធម៌ជាប្រភពដើមរបស់សុភមង្គល ការយល់ដឹង​អំពីវប្បធម៌​របស់គ្នា នឹងរួមចំណែក​ជំរុញ​ទំនាក់​ទំនង រវាងប្រទេសទាំងពីរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ