03/09/2017 11:18 GMT+7 Email Print Like 0

ស្ពានឆ្លងសមុទ្រវែងបំផុតអាស៊ីអាគ្នេយ៍នៅ Hai Phong បាន​សម្ពោធន៍និងដាក់អោយដំ​ណើរ​ការ​

 ស្ពានឆ្លងសមុទ្រវែងបំផុតអាស៊ីអាគ្នេយ៍នៅ Hai Phong បានសម្ពោធន៍និងដាក់អោយដំណើការ 

នាព្រឹកថ្ងៃទី២ ខែកញ្ញា ​ឆ្នាំ២០១៧ នៅទីក្រុង Hai Phong នាយក​រដ្ឋមន្ត្រីវៀត​ណាម​ លោក Nguyen Xuan Phuc បាន​​អញ្ជើញ​​ចូលរួ​ម​​ពិធីបើកសម្ពោធន៍ ដាក់អោយដំណើរ​ការ ផ្លូវរថយន្ត Tan Vu – Lach Huyen ដោយ​មាន​ប្រវែង​ជាង​១៥,៦ គីឡូម៉ែត្រ ដែលក្នុងនោះមាន​សំណង់ស្ពានឆ្លង​សមុទ្រ Dinh Vu – Cat Hai មាន​ប្រវែង​វែង​បំផុត​នៅអាស៊ីអា​គ្នេយ៍ គឺ៥,៤គីឡូម៉ែត្រ។ នេះជាផ្នែក​មួយក្នុង​គំរោង​ការណ៍​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​កំពង់​ផែ ​Lach Huyen ជាកំពង់ផែសមុទ្រ​ថ្នាក់​អន្តរជាតិ​នៅភាគខាង​ជើង​វៀត​ណាម។​ គំរោង​ការណ៍​នេះមាន​ទុន​វិនិយោគ​​ចំនួន​ ១១៨០០ ពាន់លា​ន​ដុង​។ 
 
ក៏ក្នុង​ព្រឹកថ្ងៃនេះដែរ នៅស្រុក Cat Hai នាយករដ្ឋមន្ត្រី លោក​ Nguyen Xuan Phuc បាន​អញ្ជើញ​ចូលរួម​ពិធីបើក​​ការសាង​សងគំរោង​ការណ៍​ផលិតកម្មរថយន្ត​ VinFast នៅមណ្ឌល​សេដ្ឋកិច្ច Dinh Vu – Cat Hai។  ថ្លែងមតិនៅទី​នេះ នាយករដ្ឋម​ន្ត្រី លោក Nguyen Xuan Phuc បានអោយដឹង​ថា៖

 “ វៀត​ណាម​កំពុងអនុវត្តបច្ចេកវិទ្យា​ទំនើបៗ ​និងយើង​បាន​អនុវត្ត​បច្ចេកវិទ្យា​ទំនើបៗ​នៅទី​នេះ​ហើយ​។ ខ្ញុំ​ស្នើថា​ ក្នុង​ដំណាក់​កាលធ្វើ​សមាហរណកម្ម​ បញ្ហា​ផលិតកម្ម​ បរិស្ថាន ​និងទីផ្សារ​ដើរតួនាទី​ដ៏សែន​សំខាន់។ ដូច្នេះ ​ក្រុមហ៊ុន​ត្រូវវិភាគអោយ​បាន​ហ្មត់​ចត់​អំពី​ផលិតកម្ម​ វិនិយោគ​អោយ​សម​ស្រប ​ដើម្បី​ពង្រី​ក​ប្រសិទ្ធភាព​នៃគំរោង​ការណ៍។”

នេះជាគំរោង​ការណ៍របស់ ក្រុម​ហ៊ុន​ទទួលខុ​សត្រូវ មាន​កំរិតផលិត​កម្ម និង​អាជីវកម្ម VINFAST នៃសម្ព័ន្ធ​ក្រុម​ហ៊ុន​ Vingroup ។ ក្រុមហ៊ុនមានគោលដៅក្លាយទៅជា​រោងចក្រផលិតកម្ម​ រថយន្តជួរមុខនៅអាស៊ីអាគ្នេយ៍ ដោយ​​បាន​នាំចេញ ៥០ម៉ឺនគ្រឿង/ឆ្នាំ​ នាឆ្នាំ២០២៥៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ