15/01/2015 18:45 GMT+7 Email Print Like 0

ស្ថេរភាពសោវៀត-ទៀប

ក្រុមហ៊ុនភាគហ៊ុនសោវៀត-ទៀប​ សព្វថ្ងៃជាសហគ្រាសផលិតសោ​​ធំ និងទំនើបបំផុតនៅវៀត​ណាម​​ មានលទ្ធភាពផលិតសោរាប់រយប្រភេទជាមួយ​​​សមត្ថភាពផលិត​ ១៦ លាន​ផលិត​​ផលក្នុងមួយ​​ឆ្នាំឆ្លើយតបបានតម្រួវការប្រើប្រាស់ នៅក្នុងប្រទេស​​និងការនាំចេញ។

មក​ដល់​បច្ចុប្បន្ននេះ​ ក្រុម​ហ៊ុន​ភាគ​ហ៊ុនសោ​វៀត-​ទៀប​ (ស្ថិត​​នៅ​ទី​រួម​ស្រុក​ដុងអាញ់​ - ហាណូយ​) បាន​ឆ្លង​កាត់​៤០​​ឆ្នាំ (១៩៧៤​-២០១៤)​ ស្ថាបនានិង​អភិវឌ្ឍន៍។ រំលឹក​ឡើងវិញ ​នៅ​ឆ្នាំ​១៩៧៤​ កាល​សហគ្រាស​សោ​ហាណូយ (កំ​ណើត​ដើម​​របស់​ក្រុមហ៊ុន​ភាគ​ហ៊ុន​សោ​វៀត-​ទៀប) ​ទើប​បង្កើតថ្មីៗ​ បាន​ប្រទេស​ឆេកូស្លូវ៉ា​គី(ចាស់)ជាមិត្ត​ បំ​ពាក់​​ខ្សែ​សង្វាក់ផលិត​ ដោយ​កម្លាំងផលិត​១លាន​ផលិតផល​ក្នុង​មួយ​ឆ្នាំ។ ​​បណ្តា​​ឆ្នាំ​ក្នុង​របប​​​រដ្ឋ​ឧបត្ថម្ភ មាន​សម័យ​​ខ្លះ​សោ​វៀត​​-ទៀប​​ស្ថិតក្នុង​ស្ថាន​​ភាពលំបាក ​កម្លាំង​​ផលិតមិន​ខ្ពស់ គ្រាន់​តែ​សម្រេចបាន ៣០% - ៣៥% នៃ​កម្លាំង​​ផលិតរបស់គម្រោង ផលិត​ផល ដែល​​​ធ្វើចេញទុកក្នុង​ឃ្លាំង​​ព្រោះ​លក់មិន​ដាច់ រោង​ចក្រ​ត្រូវបង្អាក់​ផលិត កម្មករ​​​​ផ្លាស់​ប្តូរ​​វេន​​គ្នា​សម្រាក។

ថ្មីៗនេះ ជាក់​ស្តែងនៅ​​ក្នុង​ក្រុម​ហ៊ុន​ យើង​ខ្ញុំបាន​​ឃើញ​ផ្ទាល់​ភ្នែក ​រថយន្ត​កុងតឺន័រ​​ទាំង​ឡាយតំ​​រៀប​ជា​ជួរ​តកន្ទុយ​​គ្នា​យ៉ាង​វែង ​នៅ​មុខទ្វារ​រោង​ចក្រ​រង់​ចាំ​ដឹក​ទំនិញ​យក​ទៅ​លក់​។​ លោក ​ង្វៀន​វ៉ានឡើយ​ អ្នក​ជំនួយ​​ការ​ឲ្យ​លោក​អគ្គ​​នាយក​ក្រុម​ហ៊ុនភាគ​ហ៊ុន​​សោវៀត​-ទៀបបាន​ឲ្យ​ដឹង​ថា៖ ប៉ុន្មាន​ឆ្នាំកន្លងមក​​សោ​វៀត​-ទៀប ប្រមូល​ផ្តុំ​ដោះ​ស្រាយ​​ការ​ពិបាក​នានា ក្នុង​សម័យ​រដ្ឋឧបត្ថម្ភ ហើយ​កសាង​កម្លាំង​ពលករ​​មាន​បច្ចេកទេស​និង​កម្មករ​មាន​ជំនាញ អនុវត្ត​​ស្រាវ​ជ្រាវ​កែច្នៃ បង្កើត​ផលិត​ផល​ថ្មីៗ​ឆ្លើយ​តប​បាន​តម្រូវ​ការ​នៃ​ទីផ្សារ​ បង្កើន​​ការ​ផ្សព្វ​ផ្សាយ​​​ផលិតផល​។​ល​។​​ ដូច្នេះ ​មកដល់​ចុង​ឆ្នាំ​១៩៩០​ បរិមាណ​ផល​សោផលិត​សម្រេច​បាន​៨០០​ពាន់​គ្រឿង​​មាន​​​១០ ​ម៉ូដ ​សោមាន​រូប​រាង​​​ស្អាត ​គុណភាព​ខ្ពស់​ ឆ្លើយ​​តប​បាន​តម្រួវ​ការនៃ​​ទីផ្សារ។ 

 
រោងជាងផលិតកូនសោរបស់ក្រុមហ៊ុនសោវៀត-ទៀប។


ដំណាក់កាលស្វានរន្ធដាក់ស្នៀតសោ
 
ដំណាក់កាលដាក់ស្នៀតចូលក្នុងមេសោ
 

ម៉ាស៊ីនផលិតកូនសោ

បន្ទប់លាបជ្រលក់ស្ពាន់របស់ក្រុមហ៊ុនសោវៀត-ទៀប។

ជួរកម្មករក្រុមហ៊ុនវៀត-ទៀប បានបណ្តុះបណ្តាលតាមបទដ្ឋាននិងមានជំនាញខ្ពស់។

ផលិតផលសោច្របាច់របស់ក្រុមហ៊ុនសោវៀត-ទៀប

សោ​វៀត-​ទៀប​មាន​ភាព​
គង់និង​សុវត្ថិភាព​ខ្ពស់។


ផលិតផល​សោ​វៀត-​ទៀប ​​​Clemon រក្សា​​​រចនាបថ​​បូរាណ​របស់​ក្រុមហ៊ុន​សោវៀត-ទៀប។

បច្ចុប្បន្ន​នេះ​ ក្រុមហ៊ុន​សោ​វៀត-ទៀប​ផលិត​បានសោ
កំរិតខ្ពស់​​​ខុសៗ​គ្នា​​ជា ច្រើនរាប់​រយ​ប្រភេទ ​ ​ឆ្លើយ​តប​បានចំណូលចិត្តរបស់អ្នកប្រើប្រាស់ នៅក្នុង​ប្រ​ទេស​និង​ការនាំ​ចេញ​។

ដំណើរការបណ្តាវិធាន​ការ​​​វិនិយោគទុនជាប់រហូត ផ្លាស់​​ប្តូរ​សម្ភារៈ​ទំនើប​​​និង​​បច្ចេកវិទ្យា​ជឿន​លឿន​ នៅឆ្នាំ១៩៩៤ ​លើក​​ដំបូង​​ ក្រុមហ៊ុន​សម្រេចបាន​​បរិមាណ​​ផល សោជាង​ ១ លានគ្រឿង​​សម្រេច​១០០% កម្លាំង​ផលិត​​តាម​គម្រោង​​​​ដំ​បូង។​ ពីឆ្នាំ​២០០៣​ត​ទៅ​​ ក្រុមហ៊ុន​ភាគហ៊ុន​សោ​វៀត-​ទៀប​ជំរុញ​ការ​វិនិយោគ​ទុន ផ្លាស់​​ប្តូរ​ថ្មី​បច្ចេកវិទ្យា​។ ​​សម្ភារៈ​ចាស់​ជាង​ ៩០%​ របស់​​​រោង​ចក្រ​សន្សឹម​ៗបាន​ជំនួស​ដោយ​សម្ភារៈ​ថ្មី​ដែល​នាំ​​មកពី ប្រ​ទេស​ជប៉ុន អាល្លឺ​ម៉ង់ ​តៃ​វ៉ាន់។​ ក្រុម​ហ៊ុន​អនុ​វត្តដោយ​ស្វ័យ​ប្រវត្តិជាង​៦០% នៃសរុប​ផ្នែក​ផលិត​​នា​នា។​ នៅឆ្នាំ២០០៥​ ក្រុម​ហ៊ុន​សោ​​វៀត​-​ទៀប បាន​ក្លាយ​ជាក្រុមហ៊ុន​​​ភាគហ៊ុន​ភាវូបនីយកម្ម ​។

​​ឆ្លង​កាត់​៤០​ឆ្នាំអភិឌ្ឍន៍​ ពីសមត្ថភាព​ដំបូងគឺ​១លាន​​ផលិតផល​ក្នុង​មួយឆ្នាំ ឥឡូវ​នេះ​កើន​ឡើង​ ១៦ លាន​ជលិត​ផល​​​​​ក្នុង​មួយ​ឆ្នាំ ប្រកប​ដោយ​រាប់​រយ​ប្រ​ភេទ​​សោ​កំរិតខ្ពស់​ផ្សេងៗ​ ក្រុម​ហ៊ុន​ភាគ​ហ៊ុន​សោ​វៀត​-ទៀប​បាន​​ក្លាយ​ជា​ពាណិជ្ជ​​សញ្ញា​ចំណាត់​ថ្នាក់​កំពូល​​ក្នុង​ផ្នែក​ផលិត​​សោ​របស់​​វៀត​ណាម។ សោ​វៀត​-ទៀប​បង្កើត​​បាន​ប្រព័ន្ធ​ចែក​ចាយ​​ទូទាំង​ប្រទេស។ ផលិត​ផល​សោ​វៀត-​ទៀប​ សព្វ​ថ្ងៃ​​មាន​​វត្តមាន​​នៅ​ប្រ​ទេស​ជា​ច្រើន​​ដូចជា៖ ប្រទេស​គុយវ៉ែត​ អាហ្វ្រិក​​ខាងត្បូង ​ប្រទេស​គុយបា នីហ្សេរីយ៉ា​ ឡាវ​ កម្ពុជា ឌូបៃ។ ល ។​វៀត​-​ទៀប​ក៏​​ផ្គត់ផ្គង់ផលិតផល​ឲ្យ​ដៃ​គូបរ​ទេស​​​ជាច្រើន​ ដែលកំពុង​វិនិយោគ​ទុន​​​នៅ​​វៀត​​ណាម​​ដូច​ជា​៖ Asahi Den So, Chiu Yi, Yamaha, Yuzuki​។ល។ ក្រៅ​​​ពីនោះ ក្រុមហ៊ុន​ភាគហ៊ុន​​សោ​វៀត-​ទៀប​នៅជា​ដៃ​គូផលិតសោ​ធំរបស់ក្រុមហ៊ុន​សាជីវកម្ម​​​​​ចំណាត់​​ថ្នាក់​ឈាន​​មុខ​​គេ​លើ​ពិភព​លោក​ដូចជា​៖​ LF (បារាំង) Stanly​ (​សហ​រដ្ឋ​អាមេរិក)​ Soprano (​ប្រេស៊ីល)។

ដោយ​ការខិតខំ​ប្រឹង​ប្រែង​ដូចខាង​លើ​ ផលិតផល​សោ​វៀត-​ទៀប​​ ១៣ ឆ្នាំ​បន្ត​​បន្ទាប់​​បាន​​អ្នក​ប្រើ​ប្រាស់​ជ្រើស​រើស​ជា​​ ទំនិញវៀតណាម​គុណភាព​ខ្ពស់”​ បាន​​ក្រសួង​វិទ្យាសាស្រ្ត​ ​​និង​បច្ចេកវិទ្យា​ផ្តល់ “ពាន​រង្វាន់​គុណ​ភាព​វៀត​ណាម​” ​និង​​​​បាន​ទទួល ​មេដាយ​មាសជាង​ ១០០ ​គ្រឿង នៅក្នុងផ្សារ​ណាត់​ធំៗទូ​ទាំង​ប្រទេស​​​ទៀត​ផង៕

ក្រុមហ៊ុន​ភាគហ៊ុន​សោវៀត​-ទៀប

ទីរួម​ស្រុក​ដុង​អាញ់​-ស្រុក​ដុងអាញ់-​ហាណូយ

Tel: 84-4-3883.2442 - Fax: 84-4-3882.1413

Website: www.khoaviettiep.com.vn 

Email: info@khoaviettiep.com.vn

 
 អត្ថបទ៖ វិញហ៊ឺង រូបថត៖ តឹត​សើន ឡេយ័នដឹក
បណ្តាអត្ថបទបានផ្សាយ