03/08/2018 09:45 GMT+7 Email Print Like 0

ស្ថាប័នតំណាងវៀតណាមនៅឯបរទេសពង្រីកនូវតួនាទីជាស្ពានមិត្តភាពនិងសហប្រតិបត្តិការ

នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ លេខាមជ្ឈឹមបក្ស ប្រធានគណកម្មាធិការឃោសនាអប់រំមជ្ឈឹមនិងជាប្រធានគណៈបញ្ជាណែនាំការងារព័ត៌មានកិច្ចការបរទេស លោក Vo Van Thuong បានអញ្ជើញទទួល ជួបធ្វើការជាមួយប្រធានស្ថាប័នតំណាងវៀតណាមនៅឯបរទេស ដំណាក់កាល២០១៨-២០២១។

លោក Vo Van Thuong អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ http://tuyengiao.vn)

នៅទីនេះ លោក Vo Van Thuong បានសង្កត់ធ្ងន់ថា ដំណាក់កាល២០១៨-២០២១ ជាដំណាក់កាលពោរពេញទៅដោយសកម្មភាពកិច្ចការបរទេសរបស់បក្សនិងរដ្ឋ រួមទាំងព្រឹត្តិការណ៍ធំៗរបស់ប្រទេសជាតិ។ លោក Vo Van Thuong បានស្នើឲ្យប្រធានស្ថាប័នតំណាងនៅឯបរទេស ពង្រីកប្រកបដោយប្រសិទ្ធភាព តួនាទីជាកាណាល់ព័ត៌មានផ្លូវការ ផ្ទាល់របស់បក្សនិងរដ្ឋ ព្រមទាំងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពរាល់គោលការណ៍ គោលនយោបាយកិច្ចការបរទេសនិងក្លាយទៅជាស្ពានតភ្ជាប់នូវទំនាក់ទំនងរបស់វៀតណាមជាមួយប្រទេសដទៃឲ្យកាន់តែស៊ីជម្រៅ ជាពិសេស រួមចំណែកបម្រើប្រកបដោយប្រសិទ្ធភាពរាល់គោលដៅសន្តិសុខនិងលើកកម្ពស់ឋានៈរបស់ប្រទេសជាតិ។

ប្រធានគណកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Vo Van Thuong មានបំណងចង់ឲ្យស្ថាប័នតំណាងវៀតណាមនៅឯបរទេស បំពេញល្អការងារស្រាវជ្រាវ ក្តាប់ជាប់សភាពការណ៍ និងសាធារណមតិរបស់ប្រជាជននិង​អណិកជននៅប្រទេសសាមីអំពីបញ្ហានយោបាយ សេដ្ឋកិច្ច សង្គមក្នុងប្រទេស រួមទាំងម្ចាស់ការព្យាករណ៍ត្រឹមត្រូវនូវស្ថានភាពពិភពលោក តំបន់ដែលទាក់ទិននឹងវៀតណាម ជាពិសេស បង្កើតការស្រុះចិត្តគំនិត ការគាំទ្ររបស់ប្រទេសនានានិងសហគមន៍អន្តរជាតិចំពោះវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ