11/04/2018 09:23 GMT+7 Email Print Like 0

ស្ថាប័នតំណាងវៀតណាមនៅអាមេរិកជានិច្ចកាលជាស្ពានតភ្ជាប់សហគ្រាសនៃប្រទេសទាំងពីរ


លោក Pham Quang Vinh ថតរូបអនុស្សាវរីយ៍ជាមួយក្រុមប្រឡងនិងគណៈចាត់តាំង

ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨ខែមេសា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Pham Quang Vinh បានទៅបំពេញទស្សនកិច្ចនៅទីក្រុង Boston រដ្ឋ Massachusetts ចូលរួមការប្រឡងចាប់ផ្តើមអាជីពច្នៃប្រឌិតសកលលោក-ការសាកល្បងវៀតណាមឆ្នាំ២០១៨ (VietChallenge 2018) អញ្ជើញចូលរួមនិងថ្លែងមតិនៅសិក្ខាសាលាវិនិយោគវៀតណាម-អាមេរិកនិងជួបធ្វើការជាមួយសមាគម យុវជននិស្សិតវៀតណាម។

នៅក្នុងវគ្គផ្តាច់ព្រ័ត្រការប្រឡងចាប់ផ្តើមអាជីពសកលលោល Vietchallenge 2018 លោក Pham Quang Vinh មានបំណងថា យុវជនដែលកំពុងសិក្សារៀនសូត្រនៅឯបរទេសក៏ដូចជាសហគ្រាស Star-up វៀតណាម បន្ត សាមគ្គីភាព រួមចំណែកសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាទំនាក់ទំនងយ៉ាងល្អប្រសើររវាងវៀតណាមជាមួយ​អាមេរិក។

ក្នុងសិក្ខាសាលាវិនិយោគវៀតណាម-អាមេរិក លោក Pham Quang Vinh បានអះអាងថា ស្ថាប័នតំ​ណាង​វៀត​ណាម នៅអាមេរិកត្រៀមខ្លួនជាស្រេច បន្តជាស្ពានជួយឧបត្ថម្ភអ្នកវិនិយោគនិងសហគ្រាសនៃប្រទេសទាំងពីរ លើវិស័យសហប្រតិបត្តិការសេដ្ឋកិច្ច វិនិយោគមនិងធ្វើអាជីវកម្មរបស់ខ្លួន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ