13/03/2015 11:02 GMT+7 Email Print Like 0

ស្ថាបនា Viettel ក្លាយទៅជាសម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍ជួរមុខនៅតំបន់



 
ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍យោធា (Viettel) នារសៀលថ្ងៃទី១១ ខែមិនា ឆ្នាំ​២០១៥ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung មានគោលបំណងថា Viettel បន្តប្រមូល​ផ្ដុំ​ផលិត​កម្ម ធ្វើអាជីវកម្មក្នុងផ្នែក សំខាន់នានា និងអនុវត្តល្អនូវភារកិច្ចនយោបាយ​ដែលកងទ័ពប្រគល់ជូន​។​ តាម​នោះ​Viettel ត្រូវជំរុញខ្លាំងការស្រាវជ្រាវ អនុវត្តវិទ្យាសាស្ត្របច្ចេកទេស អភិវឌ្ឍន៍ ផលិតឧបករបច្ចេកវិទ្យាខ្ពស់ ព្រម​ទាំងម្ចាស់ការអំពីហិរញ្ញវត្ថុដើម្បីទាក់ទាញបានប្រភពធនធានមនុស្សមានសមត្ថភាពខ្ពស់​។ ​លោកនាយក​រដ្ឋមន្ត្រី​ក៏មានគោល បំណងដែរថា​Viettel បន្តរួមចំណែកអនុវត្តល្អនូវការងារធានាសុវត្ថិភាព សន្តិសុខ ព័ត៏មាន​សន្តិសុខបញ្ដាញ អភិវឌ្ឍន៍សេវាកម្មមានសារៈប្រយោជន៍លើអ៊ិនធឺណែត ជាពិសេសគឺ សេវា​កម្ម​ទាក់​ទិន​ដល់​ការងារ​ស្រាវជ្រាវ​ ស្វែងរកព័ត៏មាន៕ 
 
តាម​ VOV5 – វិទ្យុសម្លេង​វៀតណាម
បណ្តាព័ត៌មានបានផ្សាយ