11/10/2014 12:10 GMT+7 Email Print Like 0

ស្ថានីយ៍ឧតុនិយមនៅកោះទ្រឿងសា

 តាមព័ត៌មានធាតុអាកាសសំខាន់ៗត្រូវបានផ្ញើជាបន្តបន្ទាប់និងទាន់
ពេលវេលាទៅកាន់ដីគោក បណ្តាកម្មាភិបាលធ្វើការនៅស្ថានីយ៍
ឧតុនិយម ស្ថិតនៅកោះទ្រឿងសាធំ ជាអ្នកដែលមិនអាចខ្វះបាន
ក្នុងការរួមចំណែកជួយអ្នកនេសាទ ស្ងប់ចិត្តច្បាមជាប់នឹងសមុទ្រ
បំរើជីវភាពរស់នៅ និងការងារហ្វឹកហ្វឺនរបស់យុទ្ធជនឈរជើងនៅ
ប្រជុំកោះ។

 

 

តាមសម្តីរបស់បងង្វៀនហុងទៀន កម្មាភិបាលម្នាក់ធ្វើការនៅស្ថានីយ៍ឧតុនិយមស្ថិតនៅកោះទ្រឿងសាធំ៖
មិនដែលមានបណ្តាទិន្នន័យពិនិត្យតាមដានធាតុអាកាសនិងឧតុនិយម ដែលកម្មាភិបាលធ្វើការនៅស្ថានីយ៍
ឧតុនិយម ផ្ញើទៅកាន់ដីគោកយ៉ាងយឺតយ៉ាវ ឬមិនគ្រប់គ្រាន់ឡើយ។ ពីព្រោះកម្មាភិបាលធ្វើការក្នុងវិស័យ
ព្យាករណ៍ធាតុអាកាសយល់ដឹងច្បាស់លាស់ថា៖ ព័ត៌មានព្យាករណ៍ធាតុអាកាស មានតួនាទីសំខាន់យ៉ាង
ណា ចំពោះអ្នកនេសាទ នៅពេលពួកគេទៅកាន់សមុទ្រ ក៏ដូចជាក្នុងជីវភាពរបស់កម្មាភិបាល យុទ្ធជន និង
ប្រជាជនរស់នៅនិងធ្វើការនៅប្រជុំកោះទ្រឿងសាផងដែរ។

គ្រាន់តែមានការព្រមានយឹត ឬព័ត៌មានព្យាករណ៍ធាតុអាកាសខ្វះបន្តិចបន្តួច ក៏បង្កផលវិបាកអន្តរាយ មិន
តិចទេ ទាំងធនធានមុនស្សក៏ដូចជាសម្ភារៈផងដែរ។
ដូច្នេះ ទោះបីអាកាស​ធាតុ​តឹងតែង ព្រមទាំងមូលដ្ឋានសម្ភារៈ នៅខ្វះខាតក៏ដោយ ប៉ុន្តែសកម្មភាពជាប្រក្រតី
៨ម៉ោងក្នុងមួយថ្ងៃ ទោះបីភ្លៀង ឬព្យុះក៏ដោយ បងទៀនរួមនឹងកម្មាភិបាល ចំនួន៦នាក់ផ្សេងទៀត ដែលធ្វើ
ការនៅស្ថានីយ៍ឧតុនិយមទ្រឿងសា ធំ តែងតែប្តូរវេនគ្នា ក្នុងការវាស់វែងនិងដោះស្រាយទិន្នន័យ ដែល
ពិនិត្យតាមដាន ទាក់ទងនឹងធាតុអាកាសឧតុនិយម។ បន្ទាប់មកពួកគេ នឹងបញ្ជូនទិន្នន័យនេះទៅកាន់ដី
គោក៣ម៉ោងម្តង (បើសិនជាអាកាសធាតុ ធម្មតា) ឬ៣០នាទីម្តង (បើសិនជាអាកាសធាតុមិនប្រក្រតី)ជាបន្ត
បន្ទាប់ចាប់ ពីម៉ោង១ ដល់ម៉ោង២២។ 

ស្ថានីយ៍ឧតុនិយមស្ថិតនៅទ្រឿងសាធំ មានភារកិច្ចវាស់វែងនិងដោះស្រាយទិន្នន័យ ដែលពិនិត្យតាមដាន
ទាក់ទងនឹងធាតុអាកាសនិងឧតុនិយ ដើម្បីបំរើ តំរូវ ការរបស់ប្រជាជន រួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច -សង្គម
នៅប្រជុំកោះទ្រឿងសា។


ជ្រុងមួយនៃស្ថានីយឧតុនិយ៍នៅកោះទ្រឿងសាធំ។

កិច្ចការប្រចាំថ្ងៃ ទើបឮ គេគិតថាងាយស្រួល។ ពីព្រោះបណ្តាកិច្ចការនេះ ត្រូវធ្វើចុះធ្វើឡើងយ៉ាងជ្រំដែលៗ
រាល់ថ្ងៃដូចជា៖ការវាស់វែង និងបញ្ជូនទិន្នន័យគ្រប់គ្រាន់ដូចជា៖សីតុណ្ហភាព ល្បឿនខ្យល់ ពពកយ៉ាងម៉េច
ភ្លៀងឬក្តៅ... ទៅកាន់ដីគោក។
បន្ទាប់មក ដីគោកនឹងបូកសរុបទិន្នន័យទាំងនោះឡើងវិញ ដើម្បីជូនដំណឹងទៅកាន់អ្នកនេសាទដឹងថាពេល
ណាមានខ្យល់ខ្លាំង ពេលណាសមុទ្រស្ងប់ខ្យល់ ឬ ពេលណាសមុទ្រមានខ្យល់ព្យុះ ។


«
    ស្ថានីយ៍ឧតុនិយមទ្រឿងសា បានកសាងនាឆ្នាំ១៩៧៧ ដែល
ជាផ្នែកមួយនៃស្ថានីយ៍ឧតុនិយម
ទ្រុងបូ ។ នេះជាស្ថានីយ៍មួយ
ក្នុងចំណោមស្ថានីយ៍ឧតុនិយម
ចំនួន២៦ដែលព្យារករណ៍
អាកាសធាតុអន្តរជាតិ មាន
លេខ48920 ផ្តល់ដោយអង្គការ
ឧតុនិយមពិភពលោក។

»

ប៉ុន្តែនេះជាការមើលឃើញយ៉ាងសត្យានុម័តរបស់អ្នក ដែលមិនប្រកបមុខរបរ
នេះ។ ប្រសិនជាបណ្តាកម្មាភិបាលធ្វើការនៅស្ថានីយ៍ឧតុនិយមស្ថិតនៅ
ក្នុងតំបន់ដាច់ស្រយាលនៅបណ្តាខេត្តតំបន់ភ្នំនៅភាគខាងជើង ដែល
បានចាត់ទុកថាដូចជាអ្នកប្រកបមុខរបរ “ស្ងៀមស្ងាត់​​វាស់វែងចិត្តមេឃ” ចំ
ណែកកម្មាភិបាល ធ្វើការនៅស្ថានីយ៍ឧតុនិយមលើកោះទ្រឿងសា ភាព
ស្ងៀមស្ងាត់នេះកាន់តែច្បាស់លាស់ជាង រួមជាមួយនេះគឺភាពលំបាក និង
ទាមទារត្រូវមានស្មារតីទទួលខុសត្រូវដ៏ខ្ពស់។

ក្រុមយើងខ្ញុំបានតាមជើងបងទៀន នៅពេលគាត់ធ្វើការមួយវេន ដើម្បីឲ្យ
ក្រុមយើងខ្ញុំយល់ច្បាស់លាស់ជាង នូវលក្ខណៈពិសេសក្នុងការងាររបស់
បង និងភាពខុសគ្នារវាងស្ថានីយ៍ឧតុនិយម នៅទ្រឿងសា និងស្ថានីយ៍
ឧតុនិយមផ្សេងៗនៅដីគោក។

ពីព្រោះល្បឿនខ្យល់យ៉ាងហ្នឹង ក្នុងដីគោកមានខ្យល់បក់ខ្លាំងដល់កំរិត 7-8
អាចបំផ្លិចបំផ្លាញផ្ទះមួយចំនួន ដែលមិនរឹងមាំទៅហើយ។ ដូច្នេះបង
បានរាយការណ៍ភ្លាម ក្នុងអារម្មណ៍ព្រួយបារម្ភយ៉ាងខ្លាំង។

តម្រែតម្រូវឧបករណ៍វាស់វែងល្បឿនខ្យល់បណ្តើរ បងទៀនរៀបរាប់ជាមួយក្រុមយើងខ្ញុំនូវអនុស្សាវរិយ៍ថ្ងៃ
ដំបូងគាត់ធ្វើការនៅទ្រឿងសាបណ្តើរ។ បងនិយាយថា៖ នៅពេលទើបតែមកធ្វើការនៅទីនេះបានពីរបីថ្ងៃ ខ្ញុំ
ត្រូវបានចាត់ទៅប្រចាំការ។ បងទៀន ភិតភ័យខ្លាំងណាស់ នៅពេលគាត់វាស់ល្បឿនខ្យល់ ពេលនោះគឺ16
– 17m/s ខ្យល់បក់ខ្លាំង18m/s។

ប៉ុន្តែផ្ទុយនឹងការបារម្ភនេះ បងទទួលបានចម្លើយរបស់កម្មាភិបាលផ្សេងៗដែលធ្វើការនៅស្ថានីយ៍ឧតុនិយម
ថា៖ នេះជាបាតុភូតធាតុអាកាសធម្មតា នៅទីនេះ មិនបាច់ព្រួយបារម្ភទេ។ នោះជាអនុស្សាវរីយ៍សប្បាយ
រីករាយ ប៉ុន្តែក៏ជាបទពិសោធន៍ដំបូង ដែលបងទៀនរៀនបាន ដើម្បីត្រៀមខ្លួនសំរាប់អាណត្តិ៣ឆ្នាំធ្វើការនៅ
ស្ថានីយ៍ឧតុនិយមនៅទ្រឿងសាធំ។

តាមបងទៀន ប្រការដែលបងចាប់ចិត្តនិងស្វះស្វែងរៀនសូត្របានច្រើនបំផុត គឺលទ្ធភាពសង្កេតមើល និង
យល់ដឹងនូវធាតុអាកាស។ វាបានជួយបងកាន់តែមានបទពិសោធ៍ក៏ដូចជាលើកកម្ពស់ក្នុងមុខរបរនេះ។ បង
ទៀនបានឲ្យដឹងថា៖ នៅទ្រឿងសាខ្យល់បក់ខ្លាំង ធាតុអាកាសវិវឌ្ឍន៍យ៉ាងស្មុគស្មាញ និងប្រែប្រួលយ៉ាង
ឆាប់រហ័ស។ ហេតុនេះ ទោះបីការងារនឿយហត់ ដោយត្រូវផ្តល់ស្ថានភាពធាតុ អាកាសថ្មីបំផុតជានិច្ចក៏
ដោយ ប៉ុន្តែនេះជាបរិស្ថានល្អសំរាប់កម្មាភិបាលឧតុនិយម ដូចបងទៀនមានឱកាសលត់ដំ និងលើកកម្ពស់
មុខរបរ។


បងទៀនចែករំលែកថែម៖ ស្ថានីយ៍ឧតុនិយមនេះមានកម្មាភិបាលចំនួន៧នាក់ ពួកគេនៅក្មេង ដូច្នេះពួកគេ
សកម្ម មានចិត្តខ្នះខ្នែង និងស្របខ្លួនក្នុងការងារ។ បងទៀន បានយកឧទាហរណ៍មួយចំនួនដូចជា៖ប្រធាន
នៃស្ថានីយ៍ឧតុនិយម គឺ បង វូឌីញទ្រុង (ថាញ់ហ្វា) កើតឆ្នាំ1984 ឬ បងង្វៀនតឹនទ្រុង (ភូអៀន)។ ទោះបីនៅ
ក្មេង(កើតឆ្នាំ1990)ក៏ដោយ ប៉ុន្តែពួកគាត់បានធ្វើការនៅកោះនេះច្រើន ឆ្នាំមកហើយ។

 បងង្វៀនហុងទៀន កម្មាភិបាលរបស់ស្ថានីយ៍ឧតុនិយមទ្រឿងសាធំវាស់វែងនិងដោះស្រាយ
ទិន្នន័យឧតុនិយម៣ម៉ោងម្តង(បើសិនជាអាកាសធាតុធម្មតា) ឬ ៣០នាទីម្តង(បើសិនជាអាកាសធាតុមិនប្រក្រតី)។


ការផ្លាស់ប្តូរដ្យាក្រាមនៃ ម៉ាស៊ីនវាស់សីតុណ្ហភាពនៅស្ថានីយ៍ឧតុនិយមទ្រឿងសា។

ការប្រមូលទិន្នន័យនៅម៉ាស៊ីនពិនិត្យតាមដានរយៈក្តៅនៅស្ថានីយ៍ឧតុនិយមទ្រឿងសាធំ។កម្មាភិបាលនៅស្ថានីយ៍ឧតុនិយមទ្រឿងសាធំដោះស្រាយទិន្នន័យអាកាសធាតុ មុនពេលជូនដំណឹងទៅកាន់ដីគោក។

បងទៀនចែករំលែកជាមួយក្រុមយើងខ្ញុំ ទាំងក្តីជឿជាក់ខ្លួនឯងស្តីពី តំបន់ពោពេញខ្យល់និងរលកសមុទ្រ
ដែលពួកគេកំពុងរស់នៅ។ នេះជារឿងរ៉ាវអំពីវេនប្រចាំការនៅពេលរាត្រីនៃថ្ងៃដំបូងគាត់ទើបមកកោះទ្រឿង
សាធំដោយអារម្មណ៍ព្រឺព្រួចស្រៀវឆ្អឹងខ្នងដោយឮសូរសំឡេងរលកសមុទ្រ ឮសំឡេងខ្យល់សមុទ្រ បក់ខ្លាំង
វូៗ។ល។ ប៉ុន្តែបច្ចុប្បន្ននេះ សូរសំឡេងទាំងនោះ ក្លាយជាសំឡេង ដែលបងចូលចិត្តស្តាប់បំផុត។ ពីព្រោះ
សំឡេងនេះ ផ្តល់អារម្មណ៍ស្និទ្ធស្នាល អារម្មណ៍ធ្វើអ្វីៗតាមចំណង់កណ្តាលដីនិងមេឃ។

បងទៀននិយាយបន្ថែមថា៖ ដោយសារ “បទចម្រៀងរបស់មហាសមុទ្រ” ដូចជាមុខម្ហូបសំរាប់ស្មារតី ដែល
ជួយកម្មាភិបាលធ្វើការនៅទីនេះ ឆ្លងកាត់ការលំបាកលំបិន ដើម្បីបំពេញការងារយ៉ាងល្អប្រសើរ។

ពេលថ្ងៃដូចជាពេលរាត្រី ពួកគេព្យាយាមត្រងខ្យល់ វាស់ភ្លៀង ឆ្លងកាត់ការលំបាកមិនតិចទេនៅប្រជុំកោះ
របស់មាតុភូមិ បណ្តាកម្មាភិបាលធ្វើការ នៅស្ថានីយ៍ទ្រឿងសាធំនិយាយដោយឡែក និងបណ្តាកម្មាភិបាល
ធ្វើការនៅស្ថានីយ៍ឧតុនិយម ស្ថិតនៅប្រជុំកោះនិយាយជារួម បានរួមចំណែកជាច្រើនក្នុងការព្យាករណ៍
ធាតុអាកាស ដើម្បីបំរើតម្រូវការរបស់ប្រជាជន ហើយរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅលើ
ប្រជុំកោះទ្រឿងសាជាទីស្រឡាញ់របស់មាតុភូមិ៕

អត្ថបទ៖ ថាវ វី រួបថត៖ វៀតគឿងបណ្តាអត្ថបទបានផ្សាយ