10/04/2021 13:42 GMT+7 Email Print Like 0

ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅវៀតណាម

សកម្មភាពធ្វើតេស្តកូវីដ ១៩ (រូបថត៖ TTXVN)
 

យោងតាមព័ត៌មានពីក្រសួងសុខា ភិបាលបានឱ្យដឹងថា៖ គិតត្រឹមម៉ោង ៦ ថ្ងៃទី ៩ ខែមេសា វៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១ ៦០៣ ដែលបានឆ្លងនៅក្នុងប្រទេស។ ករណីឆ្លងជំងឺកូវីដ ១៩ ថ្មីគិតចាប់ពីថ្ងៃទី ២៧ ខែមករាមកគឺមានចំនួន ៩១០ នាក់។

គិតត្រឹមម៉ោង ១៨ ថ្ងៃទី ៨ ខែមេសា ដល់ម៉ោង ៦ ថ្ងៃទី ៩ ខែមេសា វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន មួយនាក់។ នេះគឺជាករណីនាំចូល ហើយត្រូវបានធ្វើចត្តាឡីសកភ្លាមៗ។

គិតត្រឹមម៉ោង ១៦ ថ្ងៃទី ៨ ខែមេសា នៅវៀតណាម មានមនុស្សចំនួន ៥៦ ៣៥៩ នាក់ទទួលបានការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ នៅតាមខេត្តក្រុងចំនួន ១៩ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ