08/10/2018 10:01 GMT+7 Email Print Like 0

ស្ថានទូតវៀតណាមនៅបណ្តាប្រទេសរៀបចំពិធីគោរពវិញ្ញាណក្ខ័ន្ធនិងបើកសៀវភៅក្រាំងមាសមរណទុក្ខចំពោះសពអតីតអគ្គលេខាបក្ស លោក Do Muoi

នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ ពិធីគោរពវិញ្ញាណក្ខ័ន្ធសពអតីតអគ្គលេខាបក្ស លោក Do Muoi ក៏បានរៀបចំយ៉ាង​មហោឡារិកនៅស្ថានទូតវៀតណាមប្រចាំប្រទេសម៉ូសំប៊ិច ដោយមានការចូលរួមរបស់កម្មាភិបាល មន្ត្រីស្ថានទូត សហគមន៍ជនវៀតណាម ដែលកំពុងរស់នៅនិងសិក្សារៀនសូត្រនៅប្រទេសម៉ូសំប៊ិច។ តំណាងស្ថាប័នជាច្រើននៃរដ្ឋាភិបាលម៉ូសំប៊ិច អង្គទូតនានា ក៏បានមកស្ថានទូត ដើម្បីគោរពវិញ្ញាណក្ខ័ន្ធសពអតីតអគ្គលេខាបក្ស លោក Do Muoi ផងដែរ។

ឯកអគ្គរដ្ឋទូតជាង២០រូបដែលបានមកទីស្នាក់ការរបស់ស្ថានទូតវៀតណាមប្រចាំនៅ Maputo ដើម្បីគោរពវិញ្ញាណក្ខ័ន្ធ​អតីតអគ្គលេខាបក្ស លោក Do Muoi បានសរសេរលើសៀវភៅក្រាំងមាសមរណទុក្ខនិងសម្តែងនូវការសោកស្តាយយ៉ាងក្រៀមក្រំចំពោះមរណភាពរបស់អតីតអគ្គលេខាបក្ស លោក Do Muoiផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ