01/09/2018 09:24 GMT+7 Email Print Like 0

ស្ថានទូតវៀតណាមនៅព្រះរាជាណាចក្រកម្ពុជាប្រារព្ធពិធីអបអរសាទរខួបលើកទី៧៣នៃទិវាបុណ្យជាតិ

នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ ស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជាបានប្រារព្ធពិធីអបអរសាទរទិវាបុណ្យជាតិសាធារណរដ្ឋសង្គមនិយម វៀតណាម (ថ្ងៃទី ២ ខែកញ្ញាឆ្នាំ ១៩៤៥- ថ្ងៃទី២កញ្ញាឆ្នាំ ២០១៨)។

ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៣ នៃទិវាបុណ្យជាតិសាធារណរដ្ឋសង្គមនិយមវៀតណាមនៅកម្ពុជាត្រូវបានប្រារព្ធឡើងដោយមានការចូលរួមពីតំណាងរាជរដ្ឋាភិបាលកម្ពុជា អង្គទូតនានា កម្មាភិបាល និស្សិតនិងបងប្អូន​ជនរួមជាតិវៀតណាមដែលកំពុងសិក្សា រស់នៅក្នុងប្រទេសកម្ពុជា។

អញ្ជើញថ្លែងមតិនៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Vu Quang Minh បានរំលឹកឡើងវិញនូវសមិទ្ធផលលេចធ្លោក្នុងដំណើរការកសាងនិងការពារប្រទេសរបស់វៀតណាមក្នុងរយៈពេល ៧៣ ឆ្នាំកន្លង​ទៅ។ ជោគជ័យដែលបដិវត្តន៍វៀតណាមទទួលបាននោះគឺមានការជួយឧបត្ថម្ភមិនតិចឡើយពីសំណាក់ មិត្តភក្តិអន្តរជាតិ ជាពិសេសគឺប្រទេសភូមិផងរបងជាមួយគ្នាដូចជាកម្ពុជាតែម្តង។ លោកឯកអគ្គរដ្ឋទូតបានសម្តែងនូវក្តីសង្ឃឹមថា ទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងកម្ពុជានឹងត្រូវបានអភិវឌ្ឍថែមទៀតលើគ្រប់វិស័យ ដែលសមស្របនឹងចំណងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយនៃប្រទេសទាំង​ពីវៀតណាម-កម្ពុជាផងដែរ។ លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានមានប្រសាសន៍ថា៖ “វៀតណាមនិងកម្ពុជាគឺជាប្រទេសជិតខាងដ៏ជិតស្និទ្ធដែលបានរស់នៅរួមទន្លេមេគង្គនិងមានទំនាក់ទំនងសាមគ្គីភាព មិត្តភាព​ជាប្រពៃណីដ៏យូរលងមកហើយ។ ទំនាក់ទំនងនេះត្រូវបានថ្នាក់ដឹកនាំច្រើនជំនាន់និងប្រជាជននៃប្រទេស​ទាំងពីរពូនជ្រុំដោយឥតឈប់ឈរ ហើយថែមទាំងលះបង់ទាំងសាច់ស្រស់និងឈាមស្រស់ ដើម្បីអនាគត់​សម្បូរ​រុងរឿងរបស់ប្រទេសនីមួយៗ”។

តាងនាមរាជរដ្ឋាភិបាលកម្ពុជា រដ្ឋមន្ត្រីក្រសួងទេសចរណ៍វៀតណាម លោក ថោង ខុន បានអបអរសាទរចំពោះការ​អភិវឌ្ឍប្រកបដោយជោគជ័យនិងវិបុលភាពដែលវៀតណាមទទួលបាន ព្រមទាំងវាយតម្លៃខ្ពស់ចំពោះ កិច្ច​សហប្រតិបត្តិការ​យ៉ាងជិតស្និទ្ធ ពោរពេញទៅដោយមេត្រីភាពរវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ។
ក្នុងឱកាសនោះដែរ លោក ថោងខុនក៏បានថ្លែងអំណរគុណពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាចំពោះ ការគាំទ្រនិងជំនួយដ៏ថ្លៃថ្លារបស់វៀតណាមដល់កម្ពុជា។ លោកថោងខុនបានលើកច្បាស់ថា៖ “រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី សន្យា​នឹងរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការឲ្យបានខ្លាំងក្លាថែមទៀតជាមួយវៀតណាម ដើម្បីបង្កើន​ថែម​ទៀតសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគីផងនិងពហុភាគីផង ដើម្បីផលប្រយោជន៍​របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកទៅក្នុងសន្តិភាព ស្ថិរភាពនិងភាពសម្បូររុងរឿងរបស់ប្រទេស​ទាំងពីរ កម្ពុជា -វៀតណាមផងដែរ”។

ការប្រារព្ធទិវាអបអរសាទរបុណ្យជាតិសាធារណរដ្ឋសង្គមនិយមវៀតណាមនៅកម្ពុជាក៏ជាឱកាសមួយសម្រាប់ការប្រមូល​ផ្តុំសហគមន៍ជនវៀតណាមដែលរស់នៅក្នុងប្រទេសកម្ពុជាឆ្ពោះទៅមាតុប្រទេស។ ក្នុងប៉ុន្មានថ្ងៃនេះ សហគមន៍​វៀតណាមនៅតាមខេត្តនិងទីក្រុងជាច្រើនទូទាំងប្រទេសកម្ពុជា ក៏បានរៀបចំសកម្មភាពអបអរសាទរ​ពិធីបុណ្យរបស់ប្រទេសជាតិផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ