04/04/2020 09:16 GMT+7 Email Print Like 0

ស្ថានទូតវៀតណាមប្រចាំនៅអារ៉ាប់ប៊ីសាអូឌីតផ្តល់អនុសាសន៍ដល់សហគមន៍​ជនវៀតណាមអំពីការ​បង្កា​និង​ប្រឆាំង​នឹង​ជំងឺឆ្លង ​COVID-19​


 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអារ៉ាប៊ីសាអ៊ូឌីតលោក Vu Viet Dung (រូបថត៖ TTXVN)
 

នាថ្ងៃ​ទី២ ខែមេសា ឆ្នាំ២០២០ សេចក្តីជូនដំណឹងរបស់ស្ថានទូត វៀតណាមប្រចាំនៅអារ៉ាប់ប៊ីសាអូឌីត បាន​ឲ្យ​ដឹង​ថា​មិនទាន់កត់ត្រាមានករណីណាមួយឆ្លងជងឺរលាកផ្លូវដង្ហើមស្រួចស្រាវ COVID-19 ដែលមាន​សញ្ជាតិ​វៀត​ណាម​នៅក្នុង​តំបន់នោះទេ។
 
ចាប់តាំង​ពីប្រទេសអារ៉ាប់ប៊ីសាអូឌីតបានប្រកាសករណីដំបូងឆ្លងជំងឺ SARS-CoV-2 នាថ្ងៃទី ២ ខែមេសា ស្ថានទូត វៀតណាមប្រចាំនៅអារ៉ាប់ប៊ីសាអូឌីត​បាន​អនុវត្ត​វិធាន​ការ​ជាច្រើន​ដើម្បី​ជួយ​ឧបត្ថម្ភ​គាំទ្រ​និង​ផ្តល់​អនុសាសន៍​ដល់ សហគមន៍ និងពលករដើម្បីបង្កានិងប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត ក៏ដូចជា ធានាសុវត្ថិភាព​ផងដែរ។
 
ស្ថានទូតក៏​ធ្វើបច្ចុប្បន្នភាពព័ត៌មានជាទៀងទាត់អំពី ស្ថានភាពនៃជម្ងឺឆ្លង COVID-19 នៅលើគេហទំព័រ​របស់​ស្ថាន​ទូត​ (https:// vnembassy-riyadh.mofa.gov.vn) និងបណ្តាញសង្គមរបស់សហគមន៍ ដើម្បីបង្ក​លក្ខណៈ​ងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋក្តាប់ជាប់អំពី​ស្ថានភាព​ផងដែរ ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​

បណ្តាព័ត៌មានបានផ្សាយ