ស្ថានទូតវៀតណាមនៅព្រះរាជាណាចក្រកម្ពុជាប្រារព្ធពិធីអបអរសាទរខួបលើកទី៧៣នៃទិវាបុណ្យជាតិ
នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ ស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជាបានប្រារព្ធពិធីអបអរសាទរទិវាបុណ្យជាតិសាធារណរដ្ឋសង្គមនិយម វៀតណាម (ថ្ងៃទី ២ ខែកញ្ញាឆ្នាំ ១៩៤៥- ថ្ងៃទី២កញ្ញាឆ្នាំ ២០១៨)។
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៧៣ នៃទិវាបុណ្យជាតិសាធារណរដ្ឋសង្គមនិយមវៀតណាមនៅកម្ពុជាត្រូវបានប្រារព្ធឡើងដោយមានការចូលរួមពីតំណាងរាជរដ្ឋាភិបាលកម្ពុជា អង្គទូតនានា កម្មាភិបាល និស្សិតនិងបងប្អូនជនរួមជាតិវៀតណាមដែលកំពុងសិក្សា រស់នៅក្នុងប្រទេសកម្ពុជា។
អញ្ជើញថ្លែងមតិនៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Vu Quang Minh បានរំលឹកឡើងវិញនូវសមិទ្ធផលលេចធ្លោក្នុងដំណើរការកសាងនិងការពារប្រទេសរបស់វៀតណាមក្នុងរយៈពេល ៧៣ ឆ្នាំកន្លងទៅ។ ជោគជ័យដែលបដិវត្តន៍វៀតណាមទទួលបាននោះគឺមានការជួយឧបត្ថម្ភមិនតិចឡើយពីសំណាក់ មិត្តភក្តិអន្តរជាតិ ជាពិសេសគឺប្រទេសភូមិផងរបងជាមួយគ្នាដូចជាកម្ពុជាតែម្តង។ លោកឯកអគ្គរដ្ឋទូតបានសម្តែងនូវក្តីសង្ឃឹមថា ទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងកម្ពុជានឹងត្រូវបានអភិវឌ្ឍថែមទៀតលើគ្រប់វិស័យ ដែលសមស្របនឹងចំណងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីវៀតណាម-កម្ពុជាផងដែរ។ លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានមានប្រសាសន៍ថា៖ “វៀតណាមនិងកម្ពុជាគឺជាប្រទេសជិតខាងដ៏ជិតស្និទ្ធដែលបានរស់នៅរួមទន្លេមេគង្គនិងមានទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណីដ៏យូរលងមកហើយ។ ទំនាក់ទំនងនេះត្រូវបានថ្នាក់ដឹកនាំច្រើនជំនាន់និងប្រជាជននៃប្រទេសទាំងពីរពូនជ្រុំដោយឥតឈប់ឈរ ហើយថែមទាំងលះបង់ទាំងសាច់ស្រស់និងឈាមស្រស់ ដើម្បីអនាគត់សម្បូររុងរឿងរបស់ប្រទេសនីមួយៗ”។
តាងនាមរាជរដ្ឋាភិបាលកម្ពុជា រដ្ឋមន្ត្រីក្រសួងទេសចរណ៍វៀតណាម លោក ថោង ខុន បានអបអរសាទរចំពោះការអភិវឌ្ឍប្រកបដោយជោគជ័យនិងវិបុលភាពដែលវៀតណាមទទួលបាន ព្រមទាំងវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ពោរពេញទៅដោយមេត្រីភាពរវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ។
ក្នុងឱកាសនោះដែរ លោក ថោងខុនក៏បានថ្លែងអំណរគុណពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាចំពោះ ការគាំទ្រនិងជំនួយដ៏ថ្លៃថ្លារបស់វៀតណាមដល់កម្ពុជា។ លោកថោងខុនបានលើកច្បាស់ថា៖ “រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី សន្យានឹងរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការឲ្យបានខ្លាំងក្លាថែមទៀតជាមួយវៀតណាម ដើម្បីបង្កើនថែមទៀតសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគីផងនិងពហុភាគីផង ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកទៅក្នុងសន្តិភាព ស្ថិរភាពនិងភាពសម្បូររុងរឿងរបស់ប្រទេសទាំងពីរ កម្ពុជា -វៀតណាមផងដែរ”។
ការប្រារព្ធទិវាអបអរសាទរបុណ្យជាតិសាធារណរដ្ឋសង្គមនិយមវៀតណាមនៅកម្ពុជាក៏ជាឱកាសមួយសម្រាប់ការប្រមូលផ្តុំសហគមន៍ជនវៀតណាមដែលរស់នៅក្នុងប្រទេសកម្ពុជាឆ្ពោះទៅមាតុប្រទេស។ ក្នុងប៉ុន្មានថ្ងៃនេះ សហគមន៍វៀតណាមនៅតាមខេត្តនិងទីក្រុងជាច្រើនទូទាំងប្រទេសកម្ពុជា ក៏បានរៀបចំសកម្មភាពអបអរសាទរពិធីបុណ្យរបស់ប្រទេសជាតិផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម