31/01/2015 18:40 GMT+7 Email Print Like 0

ស្ថានទូតវៀត​ណាមប្រចាំនៅរុស្ស៊ីរៀប​ចំពិធីជប់លៀង​ក្នុងឱកាសខួបលើក​ទី៦៥នៃ​ទិវាបង្កើត​ទំនាក់ទំនង​វៀតណាម - រុស្ស៊ី


ស្ថានទូតវៀតណាមប្រចាំនៅរុស្ស៊ីរៀបចំពិធីជប់លៀងក្នុងឱកាស ខួបលើកទី៦៥នៃទិ​វាប​ង្កើត​ទំនាក់​ទំនង​វៀត​ណាម​-រុស្ស៊ី​ (VOV)

នាយប់​ថ្ងៃ​ទី២៩​ខែមករា​ឆ្នាំ២០១៥​ឧបនាយក​រដ្ឋមន្ត្រី​វៀត​ណាម​លោក​​ Hoang Trung Hai ​អញ្ចើញ​ចូល​​​រួម​ពិធីជប់​លៀង​ក្នុង​ឱកាស​រំលឹក​ខួប​លើកទី៦៥​នៃទិ​វា​បង្កើត​ទំនាក់​ទំនង​ការ​ទូត​វៀត​ណាម-រុស្ស៊ី​​​(ទី៣០ខែ​មករា)ដោយ​ស្ថានទូត​រុស្ស៊ីប្រចាំនៅ​វៀតណាម​រៀប​ចំ។ ថ្លែង​មតិនៅ​ពិធីជប់​លៀង​នេះ ឧប​​​នាយ​ករដ្ឋ​មន្ត្រី Hoang Trung Hai បាន​ចាត់ទុកថា​កំណាត់​ផ្លូវ​៦៥ឆ្នាំ​កន្លង​មក​បាន​អះអាង​ដ៏​ច្បាស់​លាស់​ថាប្រវត្តិ​សាស្ត្រទំ
នាក់​​​ទំនង​វៀតណាម-សហព័ន្ធ​រុស្ស៊ី​ជាទំនាក់​ទំនង​ពោពេញ​ទៅ​ដោយ​ចំ​ណង​​​មិត្ត​ភាពការ​ចែករំលែក​និងគាំទ្រ​គ្នា​​ទៅវិញ​ទៅមក​។ ក្នុង​ដំណាក់​កាល​ថ្មី លើ​មូល​ដ្ឋាន​ទំនាក់​ទំ​នង​​​ដៃគូយុទ្ធ​សាស្ត្រ​លើគ្រ​ប់វិស័យ​ ភាគី​ទាំងពីរ​ពិត​​ប្រាកដ​នឹង​ទទួល​បាន​សមិទ្ធិ​ថ្មីរួម​ចំណែក​សំ​ខាន់​​​ក្នុងកិច្ច​ការអភិវឌ្ឍន៍​នៅប្រទេស​និមួយៗ ​ដើម្បី​សន្តិភាព​អភិវឌ្ឍន៍​​នៅដំបន់​និង​លើពិភព​លោក​​។

​ភារធារី​សហព័ន្ធ​រុស្ស៊ីប្រចាំនៅវៀត​ណាម​លោក Vadim Bublikov បាន​អះអាង​ថា ​ចំណង​មិត្ត​ភាព​​ជាភាត​រៈ​ស្មារ​តី​ជួយ​ឧបត្ថម្ភ​និងគោរព​គ្នារវាង​វៀតណាម​និងស​ហព័ន្ធ​រុស្ស៊ីមិន​ប្រែប្រួល​ឡើយ ទំនាក់​ទំនង​រវាងប្រទេស​ទាំង​ពីរ​កាន់តែ​បានបង្កើន​និង​អភិវឌ្ឍន៍​ពីមួយ​ថ្ងៃទៅ​មួយថ្ងៃ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ