11/07/2015 15:12 GMT+7 Email Print Like 0

ស្ថានទូតវៀតណាមប្រចាំនៅអាមេរិកអនុវត្តល្អនូវតួនាទីជំរុញទំនាក់ទំនងរវាងប្រទេសទាំង២

បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិក នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ អគ្គលេខាបក្សកុម្មុយ​និស្ត​វៀត​ណាម​លោក​Nguyen Phu Trong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោនទៅកាន់​ទីក្រុងញូវយ៉ក។

មុននោះ នាថ្ងៃទី៩ កក្កដា ក្នុងពេលជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅអាមេរិក លោកអគ្គលេខាបក្ស Nguyen Phu​​ Trong បានលើកច្បាស់ថា ដោយមានស្មារតីស្លេះទុកអតីតកាល ឆ្ពោះទៅអនាគត ស្ថានទូតវៀតណាមប្រចាំនៅអាមេរិកត្រូវរួមចំណែកបន្តជំរុញ ធ្វើឲ្យស៊ីជំរៅថែមទៀត​នូវទំនាក់ទំនងដៃគូលើគ្រប់វិស័យរវាងប្រទេសទាំង ២ បង្កើតឡើងយុទ្ធសាស្ត្រខាងការទូតជាមួយប្រទេស​ធំៗនិងដៃគូសំខាន់ផ្សេងៗទៀត។


លោកអគ្គលេខាបក្ស Nguyen Phu Trong ជួបសំណេះសំណាលជាមួយកម្មាភិបាលនៃស្ថានទូត

ក៏ក្នុងថ្ងៃដដែលដែរ នៅរដ្ឋធានីវ៉ាស៊ីនតោន លោកអគ្គលេខាបក្ស Nguyen Phu Trong បានធ្វើកស្សិណសាក្សីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៤រវាងវៀតណាមនិងធនាគារពិភពលោក ដោយមានតំលៃសរុបជាង​៥០០​ លានដុល្លាអាមេរិកសំដៅជួយឧបត្ថម្ភវៀតណាមក្នុងវិស័យកសិកម្ម កាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍ប្រព័ន្ធចរាចរណ៍សាធារណៈ៕

 តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ