30/03/2016 09:34 GMT+7 Email Print Like 0

ស្ថានទូតវៀតណាមប្រចាំនៅថៃគាំពារអ្នកនេសាទវៀតណាមចំនួន ៣៨​​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​


ស្ថានទូតវៀតណាមប្រចាំនៅថៃគាំពារអ្នកនេសាទវៀតណាមចំនួន ៣៨ នាក់ដែលត្រូវបានចាប់ខ្លួន (Image: VNA)

នាថ្ងៃទី២៨ ខែ​មិនា ឆ្នាំ២០១៦ ឯអគ្គរដ្ឋទូតវៀតណាមប្រចាំនៅថៃ លោក​ Nguyen Tat Thanh បានឲ្យដឹង​ថា៖ ស្ថានទូត​វៀត​ណាម កំពុងខំប្រឹងប្រែង​ធានាឲ្យអ្នកនេសាទវៀតណាម ចំនួន​៣៨​នាក់​ដែលទើប នឹងត្រូវចាប់ឃុំខ្លួន​នៅ​ខេត្ត Songkhla ភាគខាងត្បូងវៀតណាម ត្រូវបានប្រព្រឹត្តដ៏ត្រឹមត្រូវតាម​ច្បាប់​អន្តរជាតិ និងច្បាប់​ប្រទេសសាមី។ មុន​នោះ សារព័ត៌មានថៃបានឲ្យដឹង​ថា៖ អ្នកនេសាទជាប្រជាពលរដ្ឋវៀតណាម​ ចំនួន ៣៨​នាក់លើនាវាចំនួន ៧​គ្រឿង​ត្រូវ​បានកំលាំងយាមល្បាត កងទ័ពជើងទឹកថៃចាប់ខ្លួនពីបទនេសាទ​ត្រីខុសច្បាប់ នៅតំបន់សមុទ្រ​ថៃ។ នារ​សៀល​ថ្ងៃទី​២៨ ខែ​​មិនា សមត្ថកិច្ចថៃ​បានបើកសាលក្រមជំនុំ ជំរៈប្រជាពលរដ្ឋវៀតណាមទាំង​៣៨​នាក់នេះ​ ហើយ​លទ្ធផល​នឹង​ទទួលបាន​ក្នុង​ពេលឆាប់ៗ៕
 

តាមVOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ