08/02/2017 09:28 GMT+7 Email Print Like 0

ស្ថានទូតវៀតណាមនៅម៉ាឡេស៊ីរំលឹកខួបអនុស្សាវរីយ៍លើកទី៨៧ទិវាបង្កើតបក្ស


 ឯកអគ្គរដ្ឋទូត ​ Pham Cao Phong 

​នា​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថានទូតវៀតណាមប្រចាំនៅម៉ាឡេស៊ីបាន​រៀបចំ​ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨៧ទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាម (ថ្ងៃទី៣កុម្ភះឆ្នាំ១៩៣០-ថ្ងៃទី៣កុម្ភះឆ្នាំ២០១៧)។ ​អញ្ជើញចូលរួមពិធីនេះ មាន​កម្មាភិបាល​ បក្ខជនជាច្រើនកុះករនៃបក្សភាគស្ថានទូតវៀតណាមប្រចាំនៅ​ម៉ាឡេស៊ី។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូត លេខាធិការគណៈកម្មាធិការបក្ស​ភាគ លោក Pham Cao Phong បានសង្កត់ធ្ងន់ទៅលើអត្ថន័យសារសំខាន់​របស់​បក្សកុម្មុយនីស្តវៀតណាមចំពោះបដិវត្តន៍វៀតណាម ក្នុងការតស៊ូដណ្ដើម​​ឯករាជ្យ អនុវត្តបដិវត្តន៍ជាតិ ប្រជាធិបតេយ្យ កសាងនិងការពារមាតុប្រទេស។ 

​ឯកអគ្គរដ្ឋទូត ​ Pham Cao Phong បានអំពាវនាវអោយកម្មាភិបាល ​បក្ខជន​គ្រប់រូបត្រូវខំប្រឹងប្រែងសាមគ្គីភាពដើម្បីបង្កើតឡើងកម្លាំងពលំ ពង្រីកស្មារតី​បក្ខជន សម្រេចល្អរាល់ភារកិច្ចដែលបានប្រគល់ជូន កសាងបក្ស​ភាគ​កាន់តែ​ស្អាតស្អំ និងរឹងមាំ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ